ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ព្រមានមិនលើកលែងឲ្យមន្ត្រីដែលពាក់ព័ន្ធល្បែងស៊ីសង និងកម្ចីអនឡាញ
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានទៅដល់មន្ត្រីក្រោមឱវាទ មិនត្រូវមានការពាក់ព័ន្ធនឹងល្បែងស៊ីសង និងកម្ចីប្រាក់តាមអនឡាញជាដាច់ខាត បើរកថាមានជាប់ពាក់ព័ន្ធ នឹងត្រូវទទួលទោសតាមច្បាប់ ខណៈល្បែងស៊ីសងបាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ។
នៅក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួន កំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង ដោយក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យាធារណជនមានការភាន់ច្រឡំ ើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ឯកឧត្តមបន្តថា ជាមួយនោះដោយសារតែវិបត្តិអាជីវកម្ម និងការលង់ខ្លួន និងល្បែងអនឡាញ មានប្រជាពលរដ្ឋមួយចំនួន បានហក់ឡូត ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញ ដែលក្នុងនោះអ្នកដាក់កម្ចីនេះ គឺជាជនបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ដោយក្នុងនោះ ខ្លះមានអត្រាការប្រាក់ ២០ដុល្លារ ទៅ៥០ដុល្លារ ក្នុងកម្ចី១០០ដុល្លារ ដើម្បីទ្រទ្រង់មុខរបរ និងដើម្បីដោះបំណុល ដែលខ្ចីលេងល្បែងអនឡាញ និងដោយសារតែអត្រាការប្រាក់ខ្ពស់ពេកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះវ័ណ្ឌកដោះមិនរួច ហើយខ្លះហ៊ានដល់ទៅបញ្ចប់ជីវិត ដើម្បីគេចវេសពីបំណុលនេះទៀតផង។
ដើម្បីពង្រឹងលើកិច្ចការនេះ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំទៅដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនប្រសិទ្ធិភាព នៃការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងល្បែងអនឡាញ ល្បែងនៅតាមផ្ទះ ហើយទន្ទឹមនិងការផ្សព្វផ្សាយនេះ ត្រូវបន្តពិនិត្យតាមដាននូវរាល់សកម្មភាព ទីតាំងបើកល្បែង ពិនិត្យរាល់ឯកសារពាក់ព័ន្ធ ផ្ទាំងប៉ាណូដែលបង្កប់ស្លាកសញ្ញាល្បែង និងចាត់វិធានការឱ្យបានតឹងរឹងលើការទប់ស្កាត់បង្ក្រាបឱ្យបាន ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ សង្កត់ធ្ងន់ថា ក្នុងនោះមន្ត្រីតុលាការត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ដល់អ្នកលេងល្បែងទាំងអស់នោះ ដើម្បីឱ្យមានការរាងចាល ។ ជាងនេះនៅរាល់ការបើកឱ្យមានការកម្សាន្តរាត្រី រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ក៏ត្រូវតាមដាន និងបញ្ឈប់រាល់សកម្មភាពរបស់តារាល្បីៗ ដែលឆ្លៀតឱកាសផ្សព្វផ្សាយពីល្បែងស៊ីសង ឆែកមើល និងរកឱ្យឃើញ ចំពោះបណ្តាញសង្គមណាែលផ្សព្វផ្សាយពីល្បែង ហើយបើរកឃើញត្រូវចាត់វិធានការបង្ក្រាបភ្លាមដោយមិនត្រូវទុកយូរឡើយ ៕ អត្ថបទ បាន សុខរិទ្ធិ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក