ព័ត៌មាន
ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១១ខែ មានទំហំទឹកប្រាក់ជិត ៥០ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជិត ៥០ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជិត ២៦ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា ចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញទំនិញរបស់កម្ពុជា និង ការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដោយការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមាន ស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិពភលោកមិនទាន់មានភាពប្រាកដប្រជា ក៏ដោយ។
ជាក់ស្តែងក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជិត ៥០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ បើធៀបរយៈពេលដូច្នា្នំា ២០២៣ ក្នុងនោះការនាំចេញ ទំនិញរបស់កម្ពុជា មានទហំទឹកជិត ២៤ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ ភាគរយ ដោយគាំទ្រដល់វិស័យសំខាន់ៗជាច្រើនដូចជា ការនាំចេញវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម។ ចំណែកាករនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចូល មានទំហំទឹកជាង ២៦ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ។
ចំពោះប្រភេទទំនិញដែលគាំទ្រកំណើនរួមមាន៖ ការនាំចេញសម្លៀកបំពាក់ធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ៦ ០០០ លានដុល្លារ, សម្លៀក បំពាក់មិនធ្វើពីក្រណាត់ ៣ ០០០ លានដុល្លារ, កៅស៊ូ ១ ៣០០ លានដុល្លារ, ធញ្ញជាតិ ១ ៧០០ លានដុល្លារ, វត្ថុធ្វើពីស្បែកជាង ១ ៨០០ លានដុល្លារ, ស្បែកជើងស្រោមជើង និងរបស់ប្រហាក់ប្រហែល ១ ៥០០ លានដុល្លារ, ម៉ាស៊ីន និងឧបករអគ្គិសនី ១ ៧០០ លានដុល្លារ, គ្រឿងសង្ហារឹមជាង ១ ០០០ លានដុល្លារ រូមនិងប្រភេទទំនិញផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក