ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ប្រាប់ដល់ក្រុមហ៊ុនអាម៉េរិកថា ព្រែកជីកហ្វូណនតេជោនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនមានការប្រកួតប្រជែង
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Joseph Ho នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (Cambodia Beverage Company Ltd.) ក្រុមហ៊ុនផលិតភេសជ្ជៈកូកា-កូឡារបស់សហរដ្ឋអាម៉េរិក និងលោក Paulo Gaspar Rodrigues ដែលជាអនាគតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានសម្រេចចិត្តជ្រើសរើសការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ពិសេសជាងនេះ ក្រុមហ៊ុនក៏បានឆ្លៀតឱកាសក្នុងជំនួបសម្ដែងការគួរសមនេះ ដើម្បីធ្វើការណែនាំបេក្ខភាពអនាគតនាយកប្រតិបត្តិថ្មី គឺលោក Paulo Gaspar Rodrigues ដែលត្រូវបានចាត់តាំងឱ្យមកបន្តវេនការងារ ពីលោកនាយកប្រតិបត្តិបច្ចុប្បន្ន។
មានប្រសាសនកើងក្នុងកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានភ្ជាប់ប្រធានបទនៃជំនួបនេះ ទៅនឹងការគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ពិសេសគឺគម្រោងព្រែកជីកហ្វូណនតេជោ ដោយហេតុថាក្រោយពីគម្រោងនេះសាងសង់ចប់សព្វគ្រប់រាជរដ្ឋាភិបាលរំពឹងថាការដឹកជញ្ជូននៅកម្ពុជានឹងកាន់តែមានភាពសម្បូរបែប និងតម្លៃដឹកជញ្ជូនប្រកបដោយការប្រកួតប្រជែង ដែលនឹងចូលរួមបង្កបរិយាកាសវិនិយោគ និងកិច្ចសម្រួលវិនិយោគកាន់តែមាភាពប្រសើរឡើង។
សូមជម្រាបដែរថា ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា ដែលបានសម្រេចបណ្ដាក់ទុនបង្កើតរោងចក្រផលិតភេសជ្ជៈរបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ កាលពីឆ្នាំ២០១៦កន្លងទៅ និងកំពុងផ្ដល់ឱកាសការងារដោយផ្ទាល់ប្រមាណ ៨៤០កន្លែង និងជាង ៨០០០កន្លែងផ្ដល់ដោយប្រយោល ក្នុងទីផ្សារប្រទេសកម្ពុជា៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក