ព័ត៌មាន
មេដឹកនាំចិនលោក Xi Jinping ព្រមានសហរដ្ឋអាមេរិកប្រឆាំងការបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្មឡើងវិញ
លោកប្រធានាធិបតីចិន Xi Jinping បានព្រមានសហរដ្ឋអាមេរិកជាថ្មីទៀតប្រឆាំងនឹងការបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្មឡើងវិញដោយនិយាយថានឹងមិនមានអ្នកឈ្នះឡើយ ទន្ទឹមនឹងលោកបានប្តេជ្ញាការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសលោក។

លោក Xi បានគូសបញ្ជាក់បែបនេះកាលពីថ្ងៃអង្គារទី១០ធ្នូសប្ដាហ៍នេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយចំនួន រួមទាំងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ មួយថ្ងៃបន្ទាប់ពីក្រុមនិយតករចិនបានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងទំនុកចិត្ត លើក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក អិនវីឌៀ(Nvidia) ។

ការស៊ើបអង្កេតនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការកើនឡើងខ្លាំងក្នុងសមរភូមិពាណិជ្ជកម្ម ស្របពេមនការកើនឡើងឥទ្ធិពលរបស់ប្ហាសិប្បនិម្មិត AI ដែលទាំងទីក្រុងវ៉ាស៊ីនតោន ទាំងទីក្រុងប៉េកាំង ជឿថាមានសារៈសំខាន់ក្នុងការការពារសន្តិសុខជាតិ សូម្បីតែមុនពេលលោក Donald Trump ត្រឡប់ទៅកាន់សេតវិមានវិញក៏ដោយ។

មុនចូលកាន់អំណាចថ្ងៃទី២០មករា ឆ្នាំ២០២៥ លោក Trump បានប្រកាសក្ដែងៗថា លោកនឹងដំឡើងបន្ថែមទៀត លើប្រទេសចិន និងប្រទេសមួយចំនួនទៀត។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV លោក Xi បាននិយាយថា សង្គ្រាមដំឡើងពន្ធ សង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមបច្ចេកវិទ្យា ផ្ទុយនឹងនិន្នាការប្រវត្តិសាស្ត្រ និងច្បាប់សេដ្ឋកិច្ច ហើយនឹងគ្មានអ្នកឈ្នះនោះទេ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម