ព័ត៌មាន
ក្នុងខែវិច្ឆិកា យន្តការច្រកចេញចូលតែមួយ បម្រើពលរដ្ឋបានជាង៦សែនសេវា រកចំណូលបាន ៣ លានដុល្លារ
ភ្នំពេញ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។
បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង១២ពាន់លានរៀល ស្មើនឹង៣លានដុល្លារ ក្នុងនោះវិស័យទទួលបានចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចំនួនជាង១០ពាន់លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង១ពាន់លានរៀល ខណៈវិស័យទទួលចំណូលតិចជាងគេគឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៨សែនរៀល។
ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ្ក ខណឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែវិច្ឆិកាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង៣សែនសេវា ដោយក្នុងចំណោមវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានផ្តល់បានច្រើនជាងគេ គឺមានជិត២សែនសេវា បន្ទាប់មកការងារនីត្យានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានត្រឹមតែ១៩សេវា។
សេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង៦៨០លានរៀល គិតជាដុល្លារប្រមាណ១សែន ៧ម៉ឺនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យសុរិយោដីចំនួន១៦០លានរៀល បន្ទាប់មកវិស័យសំណង់ទទួលបាន១៥២លានរៀល ចំណែកវិស័យរ៉ែ និងថាមពលទទួលបានចំណូលតិចជាងគេគឺត្រឹមតែ ៥លានរៀល គ្រាដែលវិស័យបពាណិជ្ជកម្ម វិស័យធម្មការ និងសាសនា វិស័យបរិស្ថាន និងការងារអត្រានុកូលដ្ឋានមិនទទួលបានចំណូល។
យន្តការច្រកចេញចូលតែមួយត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសារទរថាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាប្រចាំថ្ងៃ។ រាជរដ្ឋាបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងគុណភាពសេវាសាធារណៈ ស្របតាមទស្សនៈ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ ក៏បន្តកិច្ចខិតខំប្រឹងប្រែងដាក់ចេញនូវគោលការណ៍នានាធ្វើយ៉ាងឱ្យស្របទៅនឹងគោលនយោបាយ និងភាពចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទស្សនៈ« អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន7 days agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ