ព័ត៌មាន
ក្រសួងការងារធ្វើសន្និសីទថ្នាក់ជាតិស្ដីពី «ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច»
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា នេះជាសន្និសីទថ្នាក់ជាតិលើកទី១ស្តីពីសេដ្ឋកិច្ចការងារ ដើម្បីនាំតួអង្គពាក់ព័ន្ធទាំងអស់ឲ្យមកជួបគ្នាឲ្យដឹងអំពីតួនាទីនៃការងាររបស់ក្រសួងការងារក្នុងវិស័យសេដ្ឋកិច្ច ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ និងជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ដូចដឹងទាំងអស់គ្នាហើយថា ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺមានចំណុចទាំងប្រឈម និងឱកាសផងដែរ។ ចំណុចប្រឈម ដែលអាចនឹងជួបប្រទះ ទី១. អាចនឹងបាត់បង់ការអនុគ្រោះពន្ធពីប្រទេសដែលនាំចូលនូវផលិតផល ព្រោះជាទូទៅការអនុគ្រោះពន្ធនេះគេតែងែផ្ត់ឲ្យបណតាប្រទេសដែលអភិវឌ្ឍន៍តិចតួច អញ្ចឹងនៅពេលដែលកម្ពុជាចាកចេញពីឋានៈជាប្រទេសដែលអភិវឌ្ឍន៍តិចតួច នោះគេនឹងអាចដកការអនុគ្រោះពន្ធកន្លងទៅ។ ចំពោះចំណុចទី២.គឺអាចពាក់ព័ន្ធវិធានដើមនៃទំនិញ ព្រោះនៅពេលកម្ពុជាស្ថិតនៅប្រទេសអភិវឌ្ឍន៍តិចតួច គឺថាគេទាមទារឲ្យមានវត្ថុធាតុដើម ធាតុចូលពីប្រទេសកម្ពុជាត្រឹម ៣០% គេអាចហៅផលិតផលនោះ ឬសេវានោះផលិតនៅកម្ពុជា។ ប៉ុន្តែនៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គេទាមទារឲ្យកម្ពុជាត្រូវមានវត្ថុធាតុដើម និងធាតុចូលរបស់ប្រទេសរហូតដល់ ៦០% ដូច្នេះមានន័យថា កម្ពុជាត្រូវមានខ្សែសង្វាក់ផលិតកម្មវែងជាងមុន ដើម្បីធ្វើម៉េចយើងអាចយកវត្ថុធាតុដើម និងវត្ថុធាតុផ្សំផ្សេងៗ ដើម្បីផ្គុំគ្នាទៅផលិតផលចុងក្រោយសម្រាប់ការនាំចេញយ៉ាងណាស់ឲ្យបាន ៦០% ពោលមិនមែនពឹងផ្អែកតែលើប្រាក់បៀវត្សរ៍កម្មករនិយោជិតតែមួយនោះទេ គឺថាទាំងវត្ថុធាតុដើមក៏ត្រូវផលិតបន្ថែមទៀតដែរនេះជាចំណុចប្រឈម។

សូមជម្រាបជូនថា សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤ ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងចម្បងចំនួន៤ ដូចជា ១.ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ ២.ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈពីតំណាងនៃវិស័យឯកជន អ្នកតាក់តែងគោលនិយោបាយ បញ្ញាវ័ន្ត និងអ្នកស្រាវជ្រាវផ្សេងៗទៀត ៣.ជំរុញការពិភាក្សានិងផ្តល់ធាតុជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតរូវការនៃុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានសេដ្ឋកិច្ច និងសង្គម និងទី៤.ជំរុញភាពជាដៃគូ និងនវានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ៕ អត្ថបទ ឈិត បូរ៉ាវី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម