ព័ត៌មាន
អបអរសាទរ!! បេក្ខជនជាប់ស្ថាពរទទួលបានអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល សិក្សានៅ AUPP ឆ្នាំសិក្សា ២០២៤-២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសជូនដំណឹងពីបេក្ខជនជាប់ជាស្ថាពរទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ១០០នាក់។
តាមរយៈសេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថាចំពោះបេក្ខជនជាប់ស្ថាពរដែលមានរាយនាមក្នុងបញ្ជីត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាដូចខាងក្រោម៖
-ដំណាក់កាលទី១៖ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ ដោយមកបង្ហាញខ្លួនជាចាំបាច់ នៅសាករអាហារូបករណ៍ ដែលមានអាសយដ្ឋានផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (សូមភ្ជាប់មកជាមួយនៅសលាកបត្រឯកត្តជន ដែលយកចេញពីប្រព័ន្ធចុះឈ្មោះអាហារូបករណ៍) ត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥៖០០ រសៀលជាកំហិត។ ក្នុងករណីបេក្ខជនជាប់ស្ថាពរ ពុំបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទដូចបានកំណត់គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។
ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាន អគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដោយអនុលោមតាមគោលការណ៍របស់សាកលវិទ្យាល័យ។






-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន1 week agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ
-
ព័ត៌មាន7 days agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ