ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើស្វីសផ្តល់ជំនួយពង្រីកគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់កម្ពុជា
កាលពីដើមសប្ដាហ៍នេះ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ SDC អង្គការស្វីលខនថាក់ បានប្រកាសប្រើប្រាស់ផ្លូវការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ឆ្នាំ២០២៤ ឆ្នាំ២០២៨ ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមបណ្តាខេត្តទេសចរណ៍ចំនួន១២នៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ដើម្បីសម្រេចគោលដៅ ការអនុវត្តយុទ្ធនាការ មនុស្សម្នាក់ជំនាញមួយ ក្រសួងទេសចរណ៍ ស្នើទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការSDC អង្គការស្វីលខនថាក់ និងភាគីពាក់ព័ន្ធនានា ជួយជំរុញពង្រីកការអនុវត្តកម្មវិធីគម្រោងហូការ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនយុវជន និងបុគ្គលិកមានជំនាញទាប ទទួលបានលទ្ធភាពការរស្ បង្ើនប្រាក់ចំណូលកាន់តែប្រសើរ និងជួយពង្រឹងពង្រីកអាជីវកម្មក្នុងវិស័យទេសចរណ៍មានឲ្យមានភាពធន និងគិតគូពីបរិស្ថាន និងការប្រកួតប្រជែងជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងកម្រិតថ្នាក់ជាតិ និងអាស៊ាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូការទាំងវគ្គខ្លីៗ និងកម្មវិធីបណ្តុះបណ្តាលពេញម៉ោងឲ្យបានកាន់តែផុលសផុស នៅកម្រិតថ្នាក់ក្រោមជាតិ សំដៅបង្កើនពង្រឹងគុណភាពសេវាកម្មទេសចរណ៍តាមខេត្តរបស់ខ្លួន និងផ្តល់ការឱកាសការងារសមរម្យ និងកំណើនប្រាក់ចំណូលដល់យុវជន។

សូមបញ្ជាក់ថា គណៈកម្មការគម្រោងហូការ ក្រសួងទេសចរណ៍ និងអង្គការស្វីលខន់ថាក់គិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៤នេះ បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍បានប្រមាណជាង៦៣៩៧នាក់ ក្នុងគោលដៅខេត្តចំនួន១០ ហើយតាមរយៈការប្រកាសប្រើប្រាស់ផ្លូវការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ដែលមានដាក់បញ្ចូលបន្ថែមខេត្តចំនួន២ទៀត រួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង នឹងទទួលបានបុគ្គលិកមានជំនាញទាប ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត ការបង្កើនសមត្ថភាព គុណភាពការងារ និងការជួយពង្រឹកពង្រីកអាជីវកម្មទេសចរណ៍កាន់តែច្រើនថែមទៀត៕ អត្ថបទស៊ុម សុខជា






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម