ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជំរុញអង្គការ-សមាគមក្រៅរាជរដ្ឋាភិបាលប្រកៀកស្មាបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិជាមួយរាជរដ្ឋាភិបាល
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់ និងលក្ខន្តិកៈដែលខ្លួនតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិង បិស្ាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ជាថ្មីទៀត ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាម៉េរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច។
ពីចំណែកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិវិញ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង និងដោយពុំចាំបាច់ជូនដំណឹងជាមុន លើកលែងតែក្នុងស្ថានភាពចាំបាច់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលក្ខខណ្ឌតម្រូវផ្សេងទៀតកំណត់ដោយច្បាប់ជាធរមាន។ ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត បន្តរៀបចំវេទិកាស្តីពីភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលក្នុងដែនសមត្ថកិច្ចខ្លួនឡើងវិញឱ្យបានហោចណាស់២ដងក្នុងមួយឆ្នាំ ដោយលើកទី១ អាចរៀបចំតាមប្រព័ន្ធហ្ស៊ូម។
ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ទៀតថា រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលបោកប្រាស់ អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងការតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិ ដើម្បីយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវយកចិត្តទុកដាក់តាមដាន និងចាត់វិធានការភ្លាមចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមជាមួយក្រុមជ្រុលនិយមរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា វេទិកាលើកទី៦ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និតស្នាល ដោយមានតំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត តំណាង្គការ អន្តរាតិ និងសមាគមនានា ចូលរួមប្រមាណ៥២០នាក់។ អង្គវេទិកាបានស្ដាប់ការធ្វើបទបង្ហាញពីវាគ្មិនតាមវិស័យជំនាញ ព្រមទាំងបានពិភាក្សា ពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម លើកដំណោះស្រាយ និងសំណូមពរមួយចំនួន ក្នុងន័យដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល អាជ្ញាធរ ជាមួយនិងអង្គការ សមាគម៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក