ព័ត៌មាន
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចគ្មានចំណងផ្លូវច្បាប់ទាមទារឱ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា
មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតក្នុងសំឡេងគាំទ្រយ៉ាងលើសលប់កាលពីថ្ងៃពុធសប្ដាហ៍នេះទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនៅដែនដីហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់។គិតមកដល់ពេលនេះ ពលរដ្ឋហ្កាហ្សាដែលស្លាប់ដោយសារការវាយប្រហារឥតសំចៃដៃរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង៤៤.០០០នាក់។

ការទាមទារបទឈប់បាញ់នៅក្នុងសេចក្ដីសម្រេចដែលបានអនុម័តដោយសំឡេងគាំទ្រ ១៥៨ក្នុងមហាសន្និបាតដែលមានសមាជិកសរុប១៩៣ប្រទេស ត្រូវបានបង្ហាញជាភាសាបន្ទាន់ជាងការជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅហ្កាហ្សាដែលស្ថាប័ននេះអំពាវនាវកាលពីខែតុលាឆ្នាំ២០២៣កន្លងទៅបន្ទាប់មកទាមទារជាថ្មីកាលពីខែធ្នូ ឆ្នាំ ២០២៣ដដែលនោះ ។

សេចក្តីសម្រេចរបស់មហាសន្និបាតនេះគ្មានចំណងផ្លូវច្បាប់ ប៉ុន្តែមានទម្ងន់នយោបាយ ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកស្តីពីសង្គ្រាមនេះ។ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសចំនួនប្រាំពីរផ្សេងទៀតបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ខណៈប្រទេសចំនួន ១៣ បានអនុប្បវាទ។

ស្ថាប័នពិភពលោកមួយនេះ ក៏បានបង្ហាញការគាំទ្ររបស់ខ្លួននៅពីក្រោយទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិដែរ ដោយអនុម័តសេចក្ដីសម្រេចទីពីរដោយមាការគាំទ្រ១៥៩សំឡេង ដើម្បីបដិសេធច្បាប់ថ្មីរបស់អ៊ីស្រាអែល ដែលនឹងហាមប្រាមប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់ពីចុងខែមករាមក។
សេចក្ដីសម្រេចនេះបានទាមទារឱ្យអ៊ីស្រាអែលគោរពអាណត្តិរបស់ UNRWA និងបើកប្រតិបត្តិការរបស់ខ្លួនឱ្យដំណើរការដោយគ្មានឧបសគ្គ ឬការរឹតត្បិត ។ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសចំនួន ៧ ផ្សេងទៀតបានបោះឆ្នោតប្រឆាំង ខណៈ ១១ ប្រទេសបានអនុប្បវាទ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក