ព័ត៌មាន
ក្នុងខែវិច្ឆិកាឆ្នាំនេះ រដ្ឋបាលខេត្តជាប់ព្រំដែនថៃ និងឡាវ បន្តផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋ ប្រើប្រាស់បានជាង ១ម៉ឺនប័ណ្ណ
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ បានផ្ដល់សេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន១៩.២០២ក្បាល ក្នុងនោះ ខេត្តបន្ទាយមានជ័យផ្ដល់បាន៩.៨១៩ក្បាល ខេត្តប៉ៃលិនផ្ដល់បាន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យផ្ដល់បាន២.៩៩៩ក្បាល ខេត្តបាត់ដំបងផ្ដល់បាន២.៤៦៧ក្បាល និងខេត្តកោះកុងផ្ដល់បានចំនួន៣៩៦ក្បាល។
ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងហាផ្ទៃ ក៏បានបន្តផ្តល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់បំពេញបែបបទផ្ដល់សេវាប័ណ្ណព្រំដែនជូនពលរដ្ឋចំនួន១៦.០០០ក្បាលផងដែរ។ ក្នុងចំណោមប័ណ្ណព្រំដែនដែលក្រសួងបានផ្ដល់ជូនរដ្ឋបាលខេត្តជាប់ព្រំដែនទាំងនោះ ខេត្តបន្ទាយមានជ័យមានចំនួន១២.០០០ក្បាល ខេត្តបាត់ដំងមានចំនួន៣.០០០ក្បាល និងខេត្តកោះកុង ចំនួន១.០០០ក្បាល ។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ ដដែល។
សម្រាប់ខេត្តជាប់ប្រទេសឡាវវិញ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងដែរ កកផ្ដល់ប័ណ្ណព្រំដែនពីក្រសួង គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន១៧ក្បាល។ ចំនួននេះ បើធៀបនឹងបណ្ដាខែកន្លងទៅ គឺមានប្រហាក់ប្រហែលគ្នា ពោលគឺពលរដ្ឋខ្មែរជាប់ព្រំដែនឡាវ មានតម្រូវការសេវាប័ណ្ណព្រំដែនតិច៕



-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត