ព័ត៌មាន
សម្ដេចធិបតី៖ ការទប់ស្កាត់អំពើជួញដូរមនុស្សហាក់មានភាពស្មុគស្មាញ ដោយសារបន្លំជាមួយភាពស្របច្បាប់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការទប់ស្កាត់អំពើជួញដូរមនុស្ស គឺហាក់មានភាពស្មុគស្មាញ ដោយសារករណីខ្លះបន្លំ ឬបំភាន់ភ្នែកជាមួយនឹងភាពស្របច្បាប់ ដូចនេះហើយ ការទប់ ស្កាត់នូវបទល្មើសនេះ ចាំបាច់ណាស់ត្រូវមានកិច្ចសហការជាមួយបណ្ដាប្រទេសនានាក្នុងពិភពលោក ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែធ្នូ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា បញ្ហាជួញដូរមនុស្ស បើក្រឡេក មើលទៅប្រវត្តិសាស្ត្រ បានកើតឡើងរាប់ពាន់ឆ្នាំមកហើយ ដែលពីមុនធ្វើឡើងជាចំហ គឺការទិញដូរទាសករ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ អំពើជួញដូរមនុស្ស គឺគ្រប់ប្រទេសទាំងអស់ រួមគ្នាដើម្បីទប់ស្កាត់ ដែលបានប្រែក្លាយពី ទម្រង់ចំហ ទៅជាទម្រង់លួលា ិងទម្រង់ការច្នៃប្រឌិនវានុវត្តន៍ច្រើន ។
សម្ដេចធិបតី បានបន្តថា ការទប់ស្កាត់នូវអំពើជួញដូរមនុស្ស មិនមែនត្រឹមតែការបង្ក្រាប ការដោះស្រាយការ ឆ្លើយតបនោះទេ ប៉ុន្តែត្រូវតែជាការបង្ការ គឺជាកិច្ចការសំខាន់ ដែលការងារនេះ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន ពាក់ព័ន្ធមួយចំនួន ក៏បានដាក់ចេញនូវគោលការណ៍ ដើម្បីធ្វើការដោះស្រាយផងដែរ ។
ក្នុងឱកាសនេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវទៅគ្រប់មជ្ឈមណ្ឌលទាំងអស់ រួមទាំងអន្តរ សាសនា និងអ្នកបង្កើតមាតិកា ជាដើម សូមចូលរួមផ្សព្វផ្សាយពីបញ្ហានៃអំពើជួញដូរមនុស្ស ក៏ដូចជាបង្កើតនូវវីដេ អូខ្លីៗ ដែលមានលក្ខណៈអប់រំ ដើម្បីចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស៕អត្ថបទ៖ សុខរិទ្ធិ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក