ព័ត៌មាន
មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានប្រែក្លាយទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
ចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០២៤នេះ ការិយាល័យស្រាវជ្រាវ នៃនាយកដ្ឋានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានប្រែក្លាយជាមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STINL) របស់រដ្ឋ ដើម្បីពង្រីកវិសាលភាពសេវាកម្ម និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះវឌ្ឍនភាពឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់ប្រទេសកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ទីរពិសោធន៍ជាតិនេះ បានប្រែក្លាយទាំងសេវា និងឯករាជ្យភាព ដែលមានអាណាព្យាបាលចំនួន ២ គឺក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ។ មន្ទីរពិសោធន៍នេះនឹងផ្តល់ទំនុកចិត្តកាន់តែមានប្រសិទ្ធិភាពជាងមុនបន្ថែមទៀតដល់វិសយឯក ិងបរទេស ដែលត្រូវការលទ្ធផលពិតប្រាកដ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ការងារកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ទីរពិសោធន៍សាធារណៈ និងឯកជនផ្សេងៗទៀត ដើម្បីជាការបំពេញគ្នាទៅវិញទៅមកតាមរយៈសេវា ជំនាញ ធនធាន និងសុវត្ថិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមទូទៅ ពិសេសសម្រួលដល់ការអភិវឌ្ឍ ការអនុវត្តវិធីសាស្រ្តធ្វើតេស្តពីស្តង់ដាររួមមួយដោយធានាថា លទ្ធផលអាចប្រៀបធៀបបាន មានស្តង់ដារខ្ពស់ដូចគ្នា មានភាពស៊ីសង្វាក់គ្នា មានការទទួលស្គាល់ពីស្ថាប័នផ្សេងៗក្នុងតំបន់ ឬស្ថាប័នអន្តរជាតិ ដើម្បីលើកគុណតម្លៃនៃការទទួលស្គាល់ឲ្យបានទូលំទូលាយចំពោះសេវាតេស្តពិសោធន៍ជារួមនៅកម្ពុជា។
លោកស្រី យក់ សុគន្ធស្រីរតន៍ នាយកមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិនេះ មានចក្ខុវិស័យផ្តល់សក្តានុពលដល់ការច្នៃប្រឌិត ធានាគុណភាព និងផ្តល់នូវការប្រកួតប្រជែង តាមរយៈការធ្វើតេស្ត និងការវិភាគ ដែលអាចទុកចិត្តបាន និងច្បាស់លាស់ក្នុងការជំរុញក្នុងការអភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច និងមធ្យម ក្នុងការប្រកួតប្រជែងលើឆាកជាតិ និងអន្តរជាតិ។ លោកស្រីបានប្តេជ្ញាថា នឹងធ្វើការអភិវឌ្ឍ និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ក្នុងការផ្តល់សេវាកម្មឱ្យកាន់តែខ្លាំងក្លាក្នុងការធ្វើតេស្តវិភាគទៅតាមតម្រូវការក្នុងទីផ្សារ ហើយកសាងសមត្ថភាព និងចូលរួមយ៉ាងសកម្មក្នុងការកសាងគ្រឹះស្ថានសារធារណៈរដ្ឋបាលមួយនេះឱ្យមានភាពរីកចម្រើនទៅមុខបន្តទៀត៕ អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក