ព័ត៌មាន
វិស័យធំៗចំនួនពីរនៅកម្ពុជា នឹងផ្តល់ឱកាសការងារដល់ពលរដ្ឋជាង ១០លាននាក់ នៅឆ្នាំ២០២៥
ភ្នំពេញ៖ យោងតាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណើនការងារក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានបង្ហាញពីភាពសុទិដ្ឋិនិយមខ្លាំង ពោលគឺចំនួនការងារសរុបកើនពី ៩,៨លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ១០,១លាននាក់ ក្នុងឆ្នាំ២០២៥ខាងមុខ។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងរ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពី សេដ្ឋកិច្ចការងារឆ្នាំ២០២៤ បានមានប្រសាសន៍ឲ្យដឹងថា កំណើនចំនួនការងារក្នុងឆ្នាំ២០២៤ និង២០២៥ សម្រាប់វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជា មានភាពធន់ខ្លាំង ពោលគឺវិស័យឧស្សាហកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ១,៩% និង ២,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ និងវិស័យសេវាកម្ម ដែលត្រូវបានព្យាករថា មានកំណើនការងារ ៣,១% និង ៤,៦% ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ចំណែក ចំនួនការងារក្នុងវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងថយចុះក្នុងអត្រា ៣,៥% ក្នុង ឆ្នាំ២០២៤ និង ៣,៦% ក្នុងឆ្នាំ២០២៥ ដែលនេះជាសញ្ញាវិជ្ជមានក្នុងដំណើរឆ្ពោះទៅរកបរិបទ ឧស្សាហូបនីយកម្មកម្ពុជា។
ឯកឧត្តម ហេង សួរ បានបន្ថែមថា ជាមួយការរៀបចំសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤នេះ គឺជាសកម្មភាពមួយយ៉ាងសំខាន់ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ិស័យការ ន្សខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដែលរៀបចំឡើងក្នុងគោលដៅជំរុញកិច្ចសហការ ផ្លាស់ប្តូរចំណេះដឹង និងនវានុវត្តន៍ និងស្វែងយល់ពីបញ្ហាប្រឈម ដើម្បីស្វែងរកដំណោះស្រាយសំខាន់ៗជុំវិញការស្តារសេដ្ឋកិច្ច និងការងារ និងឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនៃទីផ្សារការងារ ខណៈដែលកម្ពុជារៀបចំសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលដ៏ខ្លីខាងមុខនេះ។
លោក Oktavianto Pasaribu នាយករងនៃក្រុមគាំទ្របច្ចេកទេសសម្រាប់ការងារសមរម្យ នៃអង្គការអន្តរជាតិខាងការងារ(ILO) បានលើកឡើងថា កម្ពុជាមានគោលបំណងក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដែលនាំឱ្យមានសម្ពាធការងារជាច្រើន ព្រោះអ្វីដែលត្រូវសម្រេចឱ្យបាននេះ គឺកម្ពុជាមានពេលវេលាមិនដល់៥ឆ្នាំនោះទេក្នុងការសម្រេចនូវគោលបំណងនេះ។ លោកបានសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តនៅលើឆាកអន្តរជាតិ ដែលជាប្រទេសនាំមុខក្នុងការអនុវត្តនូវកម្មវិធីនេះ។
សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៤ ក្រោមប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ និងដំណើរឆ្ពោះទៅកាន់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ និង១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងចម្បងចំនួន៤ ដូចជា ១.ប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមកពីស្ថាប័នផ្សេងៗគ្នា ដើម្បីចែករំលែកនូវការយល់ឃើញអំពីនិន្នាការថ្មីៗ ២.ចែករំលែកការយល់ដឹង និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈពីតំណាងនៃវិស័យឯកជន អ្នកតាក់តែងគោលនិយោបាយ បញ្ញាវ័ន្ត និងអ្នកស្រាវជ្រាវផ្សេងៗទៀត ៣.ជំរុញការពិភាក្សានិងផ្តល់ធាតុជាយុទ្ធសាស្រ្តដើម្បីធានាថាកម្លាំងពលកម្មកម្ពុជា ត្រូវបានបំពេញតាមតម្រូវការនៃយុគសម័យឌីជីថល និងបរិការណ៍នៃការប្រែប្រួលស្ថានសេដ្ឋកិច្ចនិងសង្គម និងទី៤.ជំរុញភាពជាដៃគូ វានុវត្តន៍ដែលគាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច និងទីផ្សារការងារ៕
អត្ថបទ ឈិត បូរ៉ាវី










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត