ព័ត៌មាន
គណៈទន្តពេទ្យកម្ពុជា រៀបចំសិក្ខាសាលផ្សព្វផ្សាយនូវដែនកំណត់បទដ្ឋាន និង និយាមវិជ្ជាជីវៈដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពង់ឆ្នាំង
កំពឆ្នាំង៖ គណៈទន្តពេទ្យកម្ពុជា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈបទដ្ឋាន និងនិយាមវិជ្ជាជីវៈ ទន្តសាស្ត្រ ដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពង់ឆ្នាំង។ ក្រោមការអធិបតីភាព លោកសាស្រ្តាចារ្យ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក វេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និង ក្រុមប្រឹក្សាគណៈទន្តពេទ្យជាតិ, រួមទាំងទន្ដពេទ្យជាច្រើនរូបមកពីខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និង ខេត្តកំពង់ស្ពឺ ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយល់កាន់តែច្បាស់អំពីនីតិវិធីនិងនិយាមវិជ្ជាជីវៈ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈទន្តសាស្រ្តស្របតាមច្បាប់របស់គណទន្តពេទ្យនៅកម្ពុជា ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ទៀតថា កន្លងមកនៅខេត្តកំពង់ឆ្នាំងតែងតែបានយកចិត្តទុកដាក់ និង ផ្សព្វផ្សាយូវដែនកំណត់បទដ្ឋាន និង និយាមវិជ្ជាជីវៈដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅខេត្តកំពង់ឆ្នាំងឱ្យយល់ដឹង និងពង្រឹងនូវការអនុវត្តបានល្អនូវក្រមសីលធម៌វិជ្ជាជីវៈទាំងវិស័យឯកជន សាធារណៈរបស់រដ្ឋ ។
លោកសាស្រ្តាចារ្យ ប៉ូច សុភារ័ត្ន ប្រធានគណៈទន្តពេទ្យកម្ពុជា បានបញ្ជាក់ថា បទដ្ឋាន និងនិយាមវិជ្ជាជីវៈ ជាឯកសារគតិយុត្តិសម្រាប់ដឹកនាំ និងការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ដែល ពិពណ៌នាអំពីកម្រិតអប្បបរមា នៃការប្រតិបត្តិដែលអាចទទួលយកបានរបស់អ្នកប្រកបវិជ្ជាជីវៈ ជាខ្នាតវាស់វែងសម្រាប់ទន្តពេទ្យម្នាក់ៗ ប្រើប្រាស់ក្នុងការវាយតម្លៃលើ ការប្រតិបត្តិរបស់ខ្លួនផងដែរ។
បទដ្ឋាន និងនិយាមវិជ្ជាជីវៈរួមមាន បង្ហាញទៅសាធារណជននូវកម្រិតអប្បបរមា នៃការពិនិត្យព្យាបាល ថែទាំសុខភាព មាត់ធ្មេញមានគុណភាព និងសុវត្ថិភាព ។ ជាឧបករណ៍សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃការប្រកបវិជ្ជាជីរៈទន្តសាស្ត្រ ។ ផ្តល់ការបង្ហាញផ្លូវក្នុងការរៀបចំកម្មវិធីសិក្សាផ្នែកទន្តសាស្ត្រ។ ប្រើប្រាស់ជាគម្រោងការក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។
លោកសាស្រ្តាចារ្យ ប៉ូច សុភារ័ត្ន បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ ដែលមិនទាន់មានអាជ្ញាបណ្ណវិជ្ជាជីវៈត្រូវ រួសរាន់ចុះបញ្ជិកា ស្នើសុំអាជ្ញាបណ្ណឱ្យបានគ្រប់គ្នា ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈទន្តសាស្ត្រស្របច្បាប់។ហើយទន្តពេទ្យដែលប្រកបវិជ្ជាជីវៈទន្តសាស្រ្តទាំងអស់ត្រូវគោរពក្រមសីលធម៌ទន្តពេទ្យ និងត្រូវស្វែងយល់ពីឯកសារគតិយុត្តនានា ពិសេសច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ។ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់សេវាខុសច្បាប់ សេវាដែលផ្តល់ដោយអ្នកដែលគ្មានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល ឬក្រសួងអប់រំយុវជន និងកីឡា។ ត្រូវផ្តល់ការព្យាបាល ជូនប្រជាពលរដ្ឋដោយផ្អែកលើលក្ខណៈវិទ្យាសាស្ត្រ គុណធម៌ សមធម៌ និងគិតពីសុខមាលភាពប្រជាពលរដ្ឋជាចម្បង៕ កាំង ហុងវាស្នា

-
ព័ត៌មាន1 week ago
អតីតសកម្មជនបក្សភ្លើងទៀននៅស្រុកត្រាំកក់២៣នាក់ សម្រេចចូលរួមជីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលខ្ចីលុយបរទេសមកយកអភិវឌ្ឍន៍ប្រទេស មិនមែនយកមកបើកប្រាក់ខែជូនមន្រ្តីរាជការទេ
-
ព័ត៌មាន6 days ago
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ចុះជួបប្រជានេសាទ និងណែនាំពួកគាត់ ឲ្យប្រើឧបករណ៍ស្របច្បាប់ស្តីពីជលផល
-
ព័ត៌មាន4 days ago
សម្ដេចធិបតីជំរុញឱ្យវិស័យឯកជន និងអ្នកធុរកិច្ចស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅខេត្តទិសនីរតី
-
ព័ត៌មាន4 days ago
សម្តេចធិបតី៖ ខេត្តតាកែវនឹងកាន់តែមានសក្តានុពលលើផ្នែកឧស្សាហកម្ម និងកម្មន្តសាលក្រោយពង្រីកផ្លូវ គោក និងផ្លូវទឹក
-
ព័ត៌មាន4 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣៣ ,៣១ និងផ្លូវជាតិលេខ៤១
-
ព័ត៌មាន3 days ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមកាយដីដែលចាក់ចូលទន្លេចេញវិញហើយនៅថ្ងៃនេះ
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចឯកឧត្តម ស៊ី ជីនពីង ជាសារបង្ហាញទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន