ព័ត៌មាន
ប្រជាពលរដ្ឋ៨ភូមិ ក្នុងឃុំពង្រ ស្រុកចុងកាល់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ក្នុងរយៈពេលខ្លីខាងមុខ
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៨ភូមិ ជិត២០០០ខ្នងផ្ទះ រស់នៅក្នុងឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយទឹកស្អាត ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាននឹងកំពុងចាប់ផ្តើមធ្វើការដាក់ពង្រាយតភ្ជាប់បណ្តាញទុយោទឹកចូលតាម ខ្នងផ្ទះជាបណ្តើរៗហើយនោះ នាព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២៤នេះ។
អ្នកស្រី ឈន ថេន ប្រជាពលរដ្ឋរស់នៅចំណុចភូមិកណ្តោលដុំឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានសម្តែងក្ដីរីករាយ និងត្រេកអរយ៉ាងខ្លាំង ខណៈពេលនេះ ក្នុងមូលដ្ឋានរបស់គាត់ ទទួលបានការតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ហើយនោះ។
ជាមួយគ្នានោះដែរលោក លី រដ្ឋា អភិបាលស្រុកចុងកាល់ បានបញ្ជាក់ថា កន្លងមកក្នុងមូលដ្ឋានស្រុកចុងកាល់ អ្នកដែលមានទឹកស្អាតប្រើប្រាស់គឺមានចំនួនតិចតួចសម្រាប់ក្នុងទីប្រជុំជនស្រុក ពុំមានច្រើននោះទេ។ ប៉ុន្តែមកដល់ពេលនេះ ក្នុងមូលដ្ឋានស្រុកចុងកាល់ ទាំងមូលកំពុងកែប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដោយនមូលដ្ឋានស់នៅបស់ប្រជាពលរដ្ឋ គឺមានប្រព័ន្ធទឹកស្អាត បានតភ្ជាប់បណ្តាញនៅតាមមូលដ្ឋាននានា ជាបណ្តើរៗហើយ និងមាន ភ្លើង ផ្លូវបេតុងល្អៗ បានប្រើប្រាស់ ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
យ៉ាងណាម៉ិញលោកអភិបាលស្រុកចុងកាល់ សូមថ្លែងអំណរអរគុណដល់ម្ចាស់អាជីវកម្មក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតក្រុងសំរោង ដែលជានិច្ចកាលតែងតែបានខិតខំសហការជាមួយអាជ្ញាធរស្រុក ក្នុងការសម្របសម្រួលដល់ការតភ្ជាប់បណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងស្រុកចុងកាល់ បានប្រើប្រាស់ផងដែរ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម