ព័ត៌មាន
CJCC ទទួលសិទ្ធិបកប្រែសៀវភៅ«មាគ៌ាជីវិត»ស្នាដៃនិពន្ធជនជាតិជប៉ុនល្បីឈ្មោះលំដាប់ពិភពលោក
ភ្នំពេញ ៖ សៀវភៅ មាគ៌ាជីវិត គឺជាស្នាដៃ អ្នកនិពន្ធ លោក អ៊ីណាម៉ូរី កាហ៊្សូអូ ជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងជាអ្នកជំនួញជនជាតិជប៉ុនដ៏ល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស។ សៀវភៅ មាគ៌ាជីវិត ត្រូវបានក្រុមបញ្ញវន្តចាត់ទុកថាជាស្នាដៃដ៏សំខាន់មួយក្នុងការលើកស្ទួយស្មារតីសម្រាប់ការដឹកនាំតម្រង់ទិសជីវិតបុគ្គល គ្រួសារ ស្ថាប័ន និងសង្គម ដែលគ្រប់គ្នាបាននឹងកំពុងជួបប្រទះនាពេលសព្វថ្ងៃ។
ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយក្ដីអំណរដែលសៀវភៅដ៏ល្បីនៅប្រទេសជប៉ុន ដែលជាទស្សនវិជ្ជារបស់លោក អ៊ីណាម៉ូរី បានសាយភាយនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបោះពុម្ពផ្សាយជាភាសាខ្មែរនៃ “របៀបរស់នៅ” ហើយបានឈានដល់បេះដូងមនុស្សជាច្រើន។ លោកបង្ហាញជំនឿថាសៀវភៅនេះ នឹងក្លាយជាផ្នែកមួយក្នុងការយ្រួសរាយជវិត និងការងាររបស់មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់ភាពសុខដុមរមនា និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល។
លោកបណ្ឌិត ឃឹម លាង នាយកគ្រប់គ្រងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានថ្លែងថា ការសម្រេចបកប្រែសៀវភៅនេះជាភាសាខ្មែរ ព្រោះមជ្ឈមណ្ឌលចង់ផ្សាយនូវពុទ្ធិល្អៗ របស់អ្នកនិពន្ធ បានជ្រាបដល់ផ្នត់គំនិតប្រជាជនខ្មែរ។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ប្រធានសមាគមវិនិយោគកម្ពុជា-ជប៉ុន បានអំពាវនាវ និងលើកទឹកចិត្តប្រជាជនខ្មែរ ឱ្យចាប់អារម្មណ៍អានសៀវភៅឱ្យបានច្រើនប្រភេទ ដើម្បីទទួលបានពុទ្ធិ និងទស្សនវិជ្ជាល្អក្នុងការបំភ្លឺផ្លូវជីវិត។
សៀវភៅ «មាគ៌ាជីវិត» មានចំណងជើងដើមជាភាសាជប៉ុនថា អ៊ីគិកាតា ចេញផ្សាយលើកទី១ ជាភាសាជប៉ុននៅក្នុងឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន សៀវភៅនេះត្រូវបានលក់អស់ចំនួនប្រមាណប្រាំពីរលានប្រាំមួយសែនបីម៉ឺនក្បាល នៅទូទាំងពិភពលោក។ ក្នុងនោះមួយលានប្រាំសែនក្បាល បានលក់ក្នុងប្រទេសជប៉ុន ព្រមទាំងត្រូវបានបកប្រែជាភាសាបរទេសផ្សេងទៀតចំនួនដប់ប្រាំបួនភាសា៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម