ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ជួបពិភាក្សាការងារជាមួយប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ (Benjamin M. Z. Tai) ប្រធានតំបន់អាស៊ី នៃសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ,នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។
គោលបំណងនៃជំនួបគឺដើម្បីរាយការណ៍ពីសមិទ្ធិផលដែលសមាគមបានធ្វើលើការងារមនុស្សធម៌ ក្នុងវិស័យសុខាភិបាល នាពេលកន្លងមក ពេលបច្ចុប្បន្ន និងមានគោលដៅស្នើសុំការណែនាំពីក្រសួងសុខាភិបាល ដើម្បីជួយតម្រង់ទិសការងារមនុស្សធម៌របស់សមាគមនាពេលអនាគតក្នុងវិស័យសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវក្ដីសោមន្សរីករាយស្វាគមន៍គណៈប្រតិភូសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងបានថ្លែងនូវចំណាប់អារម្មណ៍ថា ពេលបានជួបជាមួយសមាគម ប្រៀបបីដូចជាបានជួបជុំក្រុមគ្រួសារក្នុងផ្ទះដ៏សែនកក់ក្តៅ ព្រោះតាំងពីសមនប្កតឡើងនៅក្នុងកម្ពុជា ឆ្នាំ១៩៩៤មក សមាគមបានចូលរួមចំណែកសហការគាំទ្រអភិវឌ្ឍវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក សមាគមបានផ្តល់ជំនួយមនុស្សធម៌ ក្នុងវិស័យសុខាភិបាល ដល់ខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ ព្រៃវែង រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅមន្ទីរពេទ្យតេជោសែន កោះធំ តាមរយៈការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ឧបករណ៍បរិក្ខារពេទ្យ ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស។ លើសពីនេះទៀត ជំនួបនេះ គឺដើម្បីស្វែងយល់ពីតម្រូវការរបស់ក្រសួងសុខាភិបាល ដែលអាចជួយតម្រង់ទិស កិច្ចសហប្រតិបត្តិការរបស់សមាគម ជាមួយក្រសួងសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធផលខ្ពស់បន្ថែមទៀត។
ជំនួបនេះទទួលបានលទ្ធផលនៃកិច្ចពិភាក្សា ដោយបានឯកភាពគ្នាក្នុងការឈានទៅរកការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីសំដៅបានលទ្ធផលខ្ពស់នៃកិច្ចសហប្រតិបត្តិការ៕
អត្ថបទ រដ្ឋា
















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម