ព័ត៌មាន
លោក Trump ប្ដេជ្ញាប្រើយោធាសម្រាប់ការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក
ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានបញ្ជាក់ថាខ្លួននឹងប្រើប្រាស់យោធាអាមេរិក ឱ្យអស់ពីលទ្ធភាពនៃច្បាប់ ដើម្បីគាំទ្រដល់កិច្ចខំប្រឹងប្រែងនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ នេះបើតាមការលើកឡើងរបស់លោកក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (១២ ធ្នូ) ដែលជាការប្តេជ្ញាចិត្តចំពោះផែនការរបស់ខ្លួនក្នុងការប្រើប្រាស់កងទ័ពដើម្បីកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់រស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។

នៅពេលត្រូវសាកសួរអំពីច្បាប់របស់សហរដ្ឋអាមេរិកដែលជាទូទៅរារាំងយោធាមិនឱ្យប្រើប្រាស់នៅក្នុងការអនុវត្តច្បាប់ក្នុងស្រុក លោក Trump បានឆ្លើយថា អន្តោប្រវេសន៍ខុសច្បាប់ស្មើនឹងការឈ្លានពានដែលចាំបាច់ត្រូវតែបញ្ឈប់។

លោក Trump បានប្រាប់ទស្សនាវដ្តី TIME ថា លោកចាត់ទុកអន្តោប្រវេសន៍ខុសច្បាប់ការាយប្រហារយាយីលើ្រទេស ហើយថា “យើងនឹងប្រើប្រាស់ឆ្មាំជាតិ ព្រមទាំងប្រើក្នុងចំនួនច្រើនបំផុតតាមដែលអាចធ្វើបាន ស្របតាមច្បាប់សហរដ្ឋអាមេរិក”។

លោក Trump ដែលឈ្នះការបោះឆ្នោតឡើងវិញក្នុងខែវិច្ឆិកា បានពណ៌នាជនអន្តោប្រវេសន៍ថាជាឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ ហើយសន្យាថានឹងមានការបង្រ្កាបយ៉ាងទូលំទូលាយទាំងលើជនអន្តោប្រវេសន៍ស្របច្បាប់ និងខុសច្បាប់ រួមទាំងការនិរទេសយ៉ាងច្រើនក្នុងប្រវត្តិសាស្រ្តផងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក