ព័ត៌មាន
ប្រជាពលរដ្ឋបន្តនាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក ខណៈឆ្នាំនេះបរិមាណត្រីមានការកើនឡើង
ខណៈឆ្នាំនេះ បរិមាណត្រីមានការកើនឡើង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បាននាំគ្នាទៅទិញត្រីធ្វើប្រហុក ផ្អក នៅទីតាំងគីឡូម៉ែត្រលេខ៩ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងពេលមកទិញត្រីនៅគីឡូម៉ែត្រលេខ៩ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានប្រាប់BTVឱ្យដឹងថា ឱ្យតែដល់រដូវប្រមូលផលនេសាទពួកគេតែងតែនាំគ្នាមកទិញត្រីធ្វើប្រហុក ផ្អក ទុកហូប ព្រោះការធ្វើប្រហុក ផ្អក ដោយខ្លួនឯងនេះ មានរសជាតិឆ្ងាញ់ និងអនាម័យ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ បង្ហាញការសប្បាយរីករាយ ដែលឃើញត្រីនៅឆ្នាំនេះ មានការកើនឡើង និងតម្លៃវិញក៍សមរម្យដែរ។
លោក ណូ យូសុស អាជីវករធ្វើត្រីប្រហុកលក់ នៅគីឡូម៉ែត្រលេខ៩ បានឱ្យដឹងដែរថា នៅឆ្នាំនេះតម្លៃត្រីទាបជាងឆ្នាំមុនដោយមួយគីឡូតម្លៃចាប់ពី ១,៣០០រៀល ទៅ ១,៥០០រៀល ត្រីមិនទាន់ធ្វើ និងត្រីធ្វើរួចរាល់មួយគីឡូតម្លៃ ៣,២០០រៀល បើធៀបឆ្នាំមុនតម្លៃ៣,៧០០រៀល។ លោក ណូ យូសុស បន្តទៀតថា តាមការសង្កេតនៅនៅឆ្នាំនេះត្រីសំបូរដោយសារទឹកទន្លេហក់ឡើងខ្ពស់ជាងឆ្នាំមុន និងម្យ៉ាងវិញទៀតការទ់កាត់បទល្មើសនេសាទក៍មានការថយចុះផងដែរ។ លើសពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក សូមអញ្ជើញមកទិញត្រីនៅទីតាំងនេះ ព្រោះតម្លៃទាបជាងឆ្នាំមុន និងសំបូរត្រី។
យោងតាមសេចក្តីជូនដណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីទន្លេសាប បឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅភូមិសាស្រ្តខេត្តកណ្តាល រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ក្នុងន័យរដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋមានបំណងចង់ធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញត្រីនៅភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ៕ អត្ថបទ៖ទូច សោភ័ណ









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក