ព័ត៌មាន
ព្រឹកនេះកម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មរយៈពេល៤ថ្ងៃ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម»
ភ្នំពេញ៖ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បានប្រារព្ធពិធីបើកសម្ពោធីជាផ្លូវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ សេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។ លោកជំទាវ បានបន្តថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលមានពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តការណ៍ែ នឹងផ្សារភ្ជាប់ទំនាក់ទំនងអ្នកផលិតក្នុងស្រុកជាមួយអ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបានឱកាសថ្មីៗ និងពង្រីកវត្តមានរបស់កម្បុជានៅលើឆាកអន្តរជាតិ។
ក្រុមអាជីវករ ដែលចូលរួមតាំងបង្ហាញក្នុងកម្មវិធីនេះ បានលើកឡើងថា ពិតជាសប្បាយរីករាយ និងឃើញថាប្លែកច្រើនទាំងការរៀបចំ ទាំងទីតាំង និងស្តង់តាំងបង្ហាញជាដើម។ ក្រុមអាជីករ សង្ឃឹមទៀតថា តាមរយៈកម្មវិធីនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀត ដោយសាររាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ជាសេនាធិការ តែងតែយកចិត្តទុកដាក់ជានិច្ចជាមួយវិស័យឯកជន។ ជាក់ស្តែងនៅឆ្នាំនេះ ក្រៅពីការតាំងបង្ហាញផលិតផលតាមរយៈដោយផ្ទាល់ ក្រសួងក៏បានពង្រីកការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ។ ជាពិសេស ការរៀបចំវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិផងដែរ។
សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ក្នុងគោលបំណងធ្វើឲ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់ទៅលើគុណភាពខ្ពស់ និងភាពច្នៃប្រឌិតខ្ពស់៕
អត្ថបទ ឈិត បូរ៉ាវី




















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក