ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖រាជរដ្ឋាភិបាលលើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធ «ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុ្តលវិជ្ជជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារជូនដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាពងាយស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និងប្រកបដោយជំនាញពិតប្រាកដ។
ព្រមជាមួយនឹងសមិទ្ធផល និងការវិវត្តខាងលើ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស យើងអាចមើលបានតាមតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច គឺយើងអាចមើលបានតាមរយៈសកម្មភាព និងលទ្ធផលនៃការផលិត ជាពិសេសការភ្ជាប់ផលិតផលក្នុងស្រុកជាមួយនឹងផលិតផលក្រៅស្រុក។ ក្នុងនោះដែរយើងក៏ត្រូវពិនិត្យមើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈ ១/ បច្ចេកវិទ្យា អ៊ិនធើណែត, ២/ E-Commerce ៣/ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង៤/ ការផ្សព្វផ្សាយព័ត៌មាន៕







-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត