ព័ត៌មាន
អ្នកស្រុកទឹកផុសទទួលបានអណ្តូងទឹកស្អាតចំនួន១០ ពីលោកជំទាវ ឌី សុខីទីឃាយុកោ
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋរស់ ភូមិព្រៃជ្រៅ ឃុំក្បាលកោះ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអណ្តូងទឹកចំនួន១០ ពីលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។

ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងនោះ លោកជំទាវប្រធានមូលនីធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេចលោកតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសការផ្ូនអណ្តូងទឹកស្អាតាពេលនេះ។

លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អណ្តូងទឹកទាំងនេះ គឺជាអំណោយកេរមរតករបស់ មាតាបិតា បង្កើតសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែពួកគាត់បានទទួលអនិច្ចកម្មអស់ទៅហើយ នៅពេលដែលពួកគាត់មានជីវិត គឺគាត់ចូលចិត្តបុណ្យដាក់ទាន មានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ក្នុងវិស័យមនុស្សធម៌ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ខ្វះខាតទឹកស្អាតប្រើប្រាស់តែម្តង។ ហេតុដូច្នេះហើយមុនពេលដែលលោកលាចាកលោកទៅ គឺបានផ្តាំផ្ញើកូនថា ថវិកានិងទ្រព្យសម្បត្តិដែលនៅសេសសល់ រួមទាំងបច្ចេយបុណ្យសពរបស់លោក ត្រូវយកមកធ្វើជាមូលនិធីអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ នៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។

ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសអណ្តូងទឹកទាំងនេះបានរួម ចំណែកកាត់បន្ថយ ការចំណាយរបស់ពួកគាត់បានមួយផ្នែក និងងាយស្រួលក្នុងការប្រើប្រាស់ទឹក ខណៈពីមុនត្រូវចំណាយថវិកាទិញទឹក រឺទៅរកទឹកនៅកន្លែងឆ្ងាយៗយកមកប្រើប្រាស់ប្រចាំថ្ងៃ។
ជំទាវប្រធានឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោមការដឹកនាំដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត បានផ្ទេរភារកិច្ចនេះមកលោកជំទាវ ជាអ្នកដឹកនាំបន្ត ។ ដូច្នេះសូមលោកយាយ លោកតា បងប្អូន អុំពូមីង ដែលអាស្រ័យផលនៃអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងទឹកទាំងនេះអោយបានល្អជាប់យូអង្វែង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។ លោកជំទាវក៏សូមផ្តាំផ្ញើ ទៅដល់ប្រជាពលរដ្ឋ ទាំងអស់ ថែរក្សាសុខភាពយល្អ កំហូបប្រៃពេកផ្អែមពេក ដើម្បីការពារជំងឺមិនឆ្លង។ ជាពិសេសសូមយកចិត្តដាក់មើលថែ ជនចាស់ជរា ព្រោះរដូវនេះអាកាសធាតុមានការប្រែប្រួលចុះត្រជាក់ អាចធ្វើឱ្យឈឺបាន។
សូមបញ្ជាក់ថានៅតាមគោលដៅប្រគល់អណ្តូងទឹក លោកជំទាវប្រធានមូលនិធិ និងក្រុមការងារបាននាំយកអំណោយទ្រនប់ដៃរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អុំពូមីង ដែលបានចូលរួមក្នុងពីធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកាមួយចំនួន។ ដោយឡែក កុមារា កុមារី តូចៗទទួលបានកាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក