ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបើកវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្បុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១ ដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វេទិកានេះ រៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីគោលនិយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលអនុលោមទៅនឹងឧត្តរមានុវត្តន៍អន្តរជាតិ, បញ្ញាសិប្បនិម្មិត (AI) , កិច្ចការពារអ្នកប្រើប្រាស់ និងការការពារទិន្នន័យសម្រាប់វិវត្តកម្មធុរកិច្ច ព្រមទាំងបង្កើតឱកាសសម្រាប់ភាពជាដៃគូរវាងធុរជនកម្ពុជា រាជរដ្ឋាភិបាល និងតួអង្គអន្តរជាតិពាក់ព័ន្ធ។
ឯកឧត្តម បានបន្តថា វេទិកានេះដែរ ក៏នឹងជំរុញវិស័យនវានុវត្តន៍លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រជំរុញការនាំចេញផលិតផលក្នុងស្រុកឈានៅកន់ទីផសារអន្តរជាតិ ក្រោមប្រធានបទ ផលិតផលកម្ពុជាឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល និងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា វេទិកានេះដែរ ក៏មានកិច្ចពិភាក្សារបស់យុវជនមកពីសាកលវិទ្យាល័យផ្សេងៗគ្នា លើប្រធានបទអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់នៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល ក្នុងចំណោមយុវជនកម្ពុជាអមជាមួយការតាំងពិព័រណ៍អនឡាញ ដែលនឹងបង្ហាញពីផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់អតិថិជនទូទាំងពិភពលោក តាមរយៈ CAMBODIA TRADE.COM និងទីផ្សារ E-COMMERCE ផ្សេងទៀត ដែលផ្តល់ឱកាសក្នុងការផ្សព្វផ្សាយ និងផ្គូរផ្គង់អាជីវកម្ម កិច្ចសហការ និងជំរុញលទ្ធភាពក្នុងការបង្កើតពាណិជ្ជកម្មថ្មីៗ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ នៅភីអេច ហ្គ្រេនហល ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលមានពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕
អត្ថបទ ឈិត បូរ៉ាវី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក