ព័ត៌មាន
ស៊ីម៉ាក់ជោគជ័យលើការសិក្សាប្ដូរទៅប្រព័ន្ធឌីជីថល នៃទិន្នន័យប្រតិបត្តិការរាវមីន និងបញ្ញាសិប្បនិម្មិត
អ្នកជំនាញមកពីប្រទេសអាឡឺម៉ង់ និងជប៉ុន រួមជាមួយមន្រ្តីជំនាញផ្នែកទិន្នន័យ និងការស្រាវជ្រាវព័ត៌មានចម្ការមីន និងចម្ការគ្រាប់របស់អង្គភាពស៊ីម៉ាក់ ចំនួនជិត ២០ រូប បានបញ្ចប់ការសិក្សាជាលើកទី២ លើគម្រោង ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និង គម្រោងបញ្ញាសិប្បនិម្មិត (AI) ដើម្បីពន្លឿនលើការងារសកម្មភាពរាវ និងបោសសម្អាតមីន ទៅតាមផែនការកំណត់។

សិក្ខាសាលារួមគ្នាលើកទី២ដែលស្តីពីគម្រោង ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល នៃទិន្នន័យប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងគម្រោងបញ្ញាសិប្បនិម្មិត (AI) នេះដំណើរការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងមកនេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ដយមានរចូលរួមពីអ្នកជំនាញមកពីប្រទេសអាឡឺម៉ង់ និងប្រទសជប៉ុន រួមជាមួយមន្រ្តីជំនាញផ្នែកទិន្នន័យនិងការស្រាវជ្រាវព័ត៌មានចម្ការមីន និងចម្ការគ្រាប់របស់អង្គភាពស៊ីម៉ាក់ សរុបចំនួន១៩រូប ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលានេះឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនបានបន្តគាំទ្រ CMAC លើការអនុវត្ដគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត (AI System) ដោយផ្តោតសំខាន់ទៅលើការបណ្តុះ បណ្តាលជំនាញប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈបំពាក់កម្មវិធីរួមមាន ប្រព័ន្ធផ្ទុកទិន្នន័យកុំព្យូទ័រ និង Software។
ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធទិន្នន័យរបស់អង្គភាពស៊ីម៉ាក់មានការវិវត្តន៍ជាច្រើនដំណាក់កាល ហើយបញ្ញាសិប្បនិម្មិត (AI) ពិតជាមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ប្រព័ន្ធនេះពិតជាជួយពន្លឿនការងារផ្នែកទិន្នន័យជា ពិសេសការរួមបញ្ចូលគ្នាជាមួយនឹងកម្លាំងបោសសម្អាតមីនផ្សេងទៀតដែលអង្គភាពគ្រោងនឹងសាកល្បងប្រើប្រាស់ក្រោយឆ្នាំ២០២៥។ ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតប ទៅនឹងការវិវត្តនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧នេះ បានរៀបចំយុទ្ធសាស្រ្តថ្មី ពោលគឺការ រៀបចំយុទ្ធសាស្រ្តបញ្ចកោណចំនួន ៥ ចំណុចសំខាន់ៗ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាផ្នែកមួយសំខាន់និងអត្ថិភាពផងដែរ៕ អត្ថបទ៖ ភារម្យ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម