ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍ថានឹងធ្វើឲ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោច១ជីវិតបានម្តង
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កំណើនភ្ញៀវបរទេសឆ្នាំ២០២៤ គឺស្នើនឹងឆ្នាំ ២០១៩ (៦លាន ៦សែននាក់) ប៉ុន្តែក្រសួងមិនទាន់សប្បាយចិត្តទេ ព្រោះក្រសួងមានមហិច្ឆតាចង់អភិវឌ្ឍន៍វិស័យទេសចរណ៍ ជាទេសចរណ៍ឌីជីថល មានលក្ខណៈឆ្លាតវៃ ក្នុងគោលបំណងធ្វើឲ្យបរទេសបានឃើញ បានលឺ បានស្គាល់ បានមកលេង ហើយចង់ចាំកម្ពុជា និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើឲ្យបរទេសគិតថា មួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្តង។
ថ្លែងក្នុងអង្គសិក្ខាសាលាស្ដីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលធ្វើឡើងនៅសាលប្រជុំខេត្តកំពតនាថ្ងៃទី១២ ខែធ្នូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាសំបូរដោយធាធម្មជាតិ សមបត្តិវប្បធម៌ អរិយធម៌ ពិសេសជាងគេ នៅក្នុងតំបន់ និងទូទាំងពិភពលោក។ ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១ បានជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្នុងនោះក្រសួងមានមហិច្ឆតា ចង់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍ឌីជីថល មានភាពវៃឆ្លាត ដើម្បីស្រូបទាញភ្ញៀវបរទេស។ ក្នុងនោះក្រសួងបានដាក់ចេញនូវ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយ ឲ្យគេឃើញ គេស្គាល់ គេមកលេង គេចងចាំ និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើយ៉ាងណាឱ្យទេសចរបរទេស គិតថាមួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្ដង។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអោយដឹងថា រយៈពេល ១១ ខែ ឆ្នាំ២០២៤ ទេសចរ ២លាន ៥សែននាក់បានមកសម្រាកលំហែនៅខេត្តកំពត។ ហើយរដ្ឋបាលខេត្តបាននិងកំពុងរៀបចំអភិវឌ្ឍន៍គម្រោងជាច្រើនទៀយ ដើម្បីបន្តរុញច្រានកំណើនភ្ញៀវ ពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក