ព័ត៌មាន
សម្តេចធិបតីអះអាងថា ពលរដ្ឋដែលរកចំណូលបានតិចជាង២៥០លានរៀល ក្នុងមួយឆ្នាំមិនត្រូវបង់ពន្ធឡើយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀល ក្នុងមួយឆ្នាំ មិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ ខណៈការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គោលបំណងធំបំផុត របស់រាជរដ្ឋាភិបាល គឺដើម្បីជួយលើកស្ទួយជីវភាព របស់បងប្អូនប្រពលរដ្ឋតែប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
សម្តេច បានបន្ថែមទៀតថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពងាយរងគ្រោះជាងអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដូច្នេះត្រូវទាមទារការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នែំឲ្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ សូមកុំបង្ករឲ្យមានភាពស្មុគស្មាញដល់បងប្អូនប្រជាពលរដ្ឋច្រើនពេកទាក់ទងនឹងការចុះឈ្មោះនេះ ហើយក្រសួងត្រូវចុះអប់រំ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។
ក្នុងនោះសម្តេចនាយករដ្ឋមន្រ្តី ក៏បានព្រមានចំពោះអ្នកណាដែលបន្លំប្រជាពលរដ្ឋរត់ការ ដើម្បីបានលុយពីប្រជាពលរដ្ឋទាក់ទង នឹងការងារនេះ ។ ដោយសម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយកគេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ។ សម្តេច ក៏បានឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតាមដានចំពោះបញ្ហានេះជាប្រចាំផងដែរ ជៀសវាងបងប្អូនប្រជាពលរដ្ឋចាញ់បោកពួកឱកាសនិយម៕អត្ថបទបាន ចក់



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម