ព័ត៌មាន
ក្រសួងកសិកម្មរៀបចំការប្រឡងចៀរជ័រកៅស៊ូ ដើម្បីពង្រឹងគុណភាព និងផលិតភាព
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំនូវការប្រឡងចៀរជ័រកៅស៊ូ ដើម្បីពង្រឹងនូវគុណភាព និងផលិតភាពកៅស៊ូកាន់តែល្អប្រសើរ ក៏ដូចជាការលើកទឹកចិត្តដល់កម្មករចៀរកៅស៊ូ ពង្រឹងសមត្ថភាពការងាររបស់ពួកគេ ។
ក្នុងពិធីបើកការប្រឡង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចចម្ការកៅស៊ូជុប ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយករដ្ឋកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សម្រាប់បេក្ខជនដែលត្រូវចូលរួមប្រឡង មានមកពីចំនួន ៣៤ក្រុមហ៊ុន និង៥សហគមន៍ នៃកៅស៊ូគ្រួសារ ដែលមកពីខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង សរុបជាង៧០នាក់ ។
សម្រាប់បេក្ខជនចូលរួមប្រឡង បានបង្ហាញការសប្បាយរីករាយ ដែលក្រសួងបានរៀបចំនូវកម្មវិធីនេះឡើង ដែលបានលើកទឹកចិត្តដល់ពួកគេ បន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការចៀរជ័រកៅស៊ូ ឲ្យកាន់តែល្អប្រសើរ ហើយពួកគេសង្ឃឹមថា ្រសួងងបន្តរៀបចំនូវក្មវិធីនេះ នៅឆ្នាំបន្តបន្ទាប់ ។
ឯកឧត្តម ប្រាក់ ដាវិន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការប្រឡងនេះ ជាឱកាសសម្រាប់ការពង្រឹងសមត្ថភាព និងជំនាញរបស់កម្មករ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួង ចំពោះអនុវិស័យកៅស៊ូ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ចំពោះការរកការងារធ្វើ ក្នុងអនុវិស័យការងារកៅស៊ូ រក្សាបាននិរន្តរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករ ឲ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច កាន់តែប្រសើរឡើង ។
ឯកឧត្តមបានបន្តថា កម្មវិធីនេះ ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាសនៃការជួបជុំកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍ផ្សេងៗ ឲ្យបានស្គាល់គ្នា ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិ មានសុខសន្តិភាពពេញលេញទូទាំងប្រទេស ។
គួរបញ្ជាក់ថា ការប្រឡងចៀរជ័រកៅស៊ូ ផ្ដួចផ្ដើមគំនិតដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជ័យលាភីលេខ១ ជ្រើសយកចំនួន៥នាក់ ទទួលបានពាន់ និងម៉ូតូម្នាក់១គ្រឿង ខណៈលេខ២ និងលេខ៣ ជ្រើសយក៥នាក់ៗ ដូចគ្នា ហើយក៏បានទទួលបានម៉ូតូម្នាក់ ១គ្រឿងផងដែរ ៕ អត្ថបទ៖ សុខរិទ្ធិ








-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 day agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត