ព័ត៌មាន
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ ២០២៤ ស្រូបទាញអ្នកចូលទស្សនាបានជាង ១០ម៉ឺននាក់
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ ២០២៤ បានក្លាយជាពិព័រណ៍ដ៏ជោគជ័យ សម្រាប់ចុងឆ្នាំ ២០២៤នេះ ដោយស្រូបទាញសាធារណៈជន ចូលទស្សនាបានជាង ១០ម៉ឺននាក់ក្នុងរយៈពេល ៣ថ្ងៃនៃពិព័រណ៍។ ភាពជោគជ័យបំផុតគឺនៅថ្ងៃចុងក្រោយ ដែលមានអ្នកចូលរួមរហូតដល់ ១០៣ ៣៨៧នាក់។

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងទ័ពអាកាសកម្ពុជា បានក្លាយជាពិព័រណ៍ដ៏ធំសម្រាប់ចុងឆ្នាំ ២០២៤នេះ។ ពិព័រណ៍នេះ ទទួលបាលជោគជ័យជាខ្លាំង ដែលអាចស្រូបទាញ សាធារណៈជនគ្រប់វ័យ មកពីចម្រុះរាជធានី-ខេត្ត រហូតដល់ជាង១០ម៉ឺននាក់។

លោក អេង ប៊ុនថេង ជាប្រធានគ្រប់គ្រង និងប្រតិបត្តិ នៃពិព័រណ៍ លើកឡើងថា ការចាប់ផ្ដើមថ្ងៃដំបូង គឺទទួលបាកចូលរួមត ១ម៉ឺននាក់។ ថ្ងៃទី២ ចំនួនអ្នកចូលរួមបានកើនឡើងទ្វេរដង រហូតដល់ជិត៣ម៉ឺននាក់។ កាន់តែជោគជ័យគឺនៅថ្ងៃទី៣ ដែលជាថ្ងៃឈប់សម្រាក ដោយប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត បានធ្វើដំណើរជាក្រុមគ្រួសារមកចូលរួមក្នុងពិព័រណ៍។ សម្រាប់ថ្ងៃចុងក្រោយនៃ ពិព័រណ៍នេះ គឺមានអ្នកចូលរួមរហូតដល់ ១០៣ ៣៨៧នាក់។ ក្នុងនាមជាតំណាងឱ្យក្រុមការងាររៀបចំពិព័រណ៍យន្តហោះ លោក អេង ប៊ុនថេង សម្ដែងនូវភាពពេញចិត្តជាខ្លាំងចំពោះជោគជ័យ ដែលមានការគាំទ្រច្រើនលើលសការរំពឹងទុក។
រយៈពេលទាំង៣ថ្ងៃ នៃពិព័រណ៍ ការចូលរួមគឺមានចម្រុះ។ ថ្ងៃទី ១និងថ្ងៃទី ២ ភាគច្រើនអ្នកចូលរួម ជាសិស្សនិស្សិត ដែលអញ្ជើញចូលរួមទស្សនាពិព័រណ៍ជាមួយខាងសាលា។ រីឯថ្ងៃទី ៣ ត្រូវជាថ្ងៃអាទិត្យ ភាគច្រើនអ្នកចូលរួមមកជាលក្ខណៈគ្រួសារ។ ជាអាណាព្យាបាល ពួកគាត់បានជូនកូនមកកម្សាន្ត ដោយភ្ជាប់ជាមួយគោលដៅបណ្ដុះគំនិតកូនឱ្យកាន់តែស្រឡាញ់បច្ចេកវិទ្យា ក៏ដូចជាការសិក្សា ការធ្វើការងារពាក់ព័ន្ធនឹងយន្តហោះ។
ភាពទាក់ទាញនៃពិព័រណ៍យន្តហោះនេះ គឺមានការដាក់ពិព័រណ៍យន្តហោះជាច្រើនគ្រឿង ដែលអនុញ្ញាតឱ្យសាធារណៈជន អាចឡើងទៅថតរូបលេង និងមានអ្នកបើកបរយន្តហោះ រង់ចាំផ្ដល់ព័ត៌មានរាល់ចម្ងល់ថែមទៀតផង។ លើសពីនេះ គឺមានការតាំងពិព័រណ៍ស្នាដៃបច្ចេកវិទ្យា របស់សិស្សនិស្សិត ការធ្វលសិក្ខាសាលា និងការប្រកួតយន្តហោះបញ្ជា ការប្រកួតដ្រូន ការប្រកួតមនុស្សយន្ត និងការប្រកួតមនុស្សចម្បាំងថែមទៀតផង៕ អត្ថបទ៖ គឹម ហុក














-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក