ព័ត៌មាន
វិទ្យាល័យបាក់ទូកយកចិត្តទុកដាក់ទប់ស្កាត់ការលក់ដូរភេសជ្ជៈ និងអាហារប៉ះពាល់សុខភាពសិស្ស
គណៈគ្រប់គ្រង នៃវិទ្យាល័យបាក់ទូក បានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងអប់រំ លើការហាមមិនឱ្យមានការលក់ដូរគ្រឿងភេសជ្ជៈ និងនំនែក ចំណីអាហារ ទាំងឡាយណា ដែលប៉ះពាល់សុខសុខភាព សិស្សានុសិស្ស ។
លោកខាត់ សារ៉ង នាយករងវិទ្យាល័យបាក់ទូក បានប្រាប់ឱ្យដឹងថា នេះមិនមែនជាកិច្ចការងារថ្មីនោះទេ គឺជាការអនុវត្តតាមគោលការណ៍ណែនាំជាបន្តបន្ទាប់មករហូតហើយ របស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាមន្ទីរអប់រំរាជធានីភ្នំពេញ លើកិច្ចការងារគិតគូរពីសុខមាលភាពរបស់សិស្ស ក្នុងសាលាទាំងអស់ ។
លោកនាយករង បន្តថា បច្ចុប្បន្ននេះ ក្នុងវិទ្យាល័យ ពុំមានការអនុញ្ញាតឱ្យមានការលក់ដូរនូវគ្រឿងភេសជ្ជៈ ដែលត្រូវបានហាមឃាត់នោះឡើយ ។ វិទ្យាល័យ ក៏បានអប់រំផ្សព្វផ្សាយជាប្រចាំ ដល់សិស្សានុសិស្សតាមរយះការគោរពទង់ជាតិ នៅរៀងរាល់ដើម និងចុងសប្តាហ៍ ក៏ដូចជាការលើកផ្ទាំងអក្សរ តាំងនៅជាច្រើនកក្នុងវិទ្យាល័យ បង្ហាញពីប៉ះពាល់ផងដែរ ។
អ្នកលក់ដូរ ក្នុងវិទ្យាល័យខាងលើ បានចូលរួមគោរពជាមួយគោលការណ៍ណែនាំរបស់ក្រសួង និងគណៈគ្រប់គ្រងវិទ្យាល័យ ដោយពួកគាត់បានបញ្ឈប់ការលក់ដូរគ្រឿងភេសជ្ជៈ និងចំណីទាំងឡាយណា ដែលប៉ះពាល់សុខភាពសិស្ស មកជាយូរមកហើយដែរ ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងថ្មី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេសជាដើម ដើម្បីបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង បង្កផលប៉ះពាល់ដល់សុខមាលភាពសិស្សានុសិស្ស នាពេលបច្ចុប្បន្ននេះ៕ អត្ថបទ ៖ លីហេង










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក