កីឡា
ប៊ុន សុភុត និង ថាន់ ប៊ុនរ៉ុង តើនរណាជាម្ចាស់ពានរង្វាន់ នៃព្រឹត្តិការណ៍ប្រកួតគុនខ្មែរដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣
•ម៉ិល សារុន ជួប អេលីត ឡុងឡី ដណ្ដើមយកលេខ៣
ថាន់ ប៊ុនរ៉ុង អ្នកប្រដាល់សមាគមប្រដាល់ក្រសួងការពារជាតិ និង ប៊ុន សុភុត អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងជួបប្រកួតគ្នានៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានរង្វាន់ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ប្រកួតគុនខ្មែរដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ ក្រោមការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្រាបៀរកម្ពុជា នាព្រឹកថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០នេះ លើសង្វៀនបិទទ្វារបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ទាំងពីរនាក់នេះ ថិតនៅក្នុងពូលAដូចគ្នា បានឆ្លងកាត់ការប្រកួតជម្រុះវិលជុំសន្សំពិន្ទុក្នុងពូល និង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន៤ប្រកួតម្នាក់ ទម្រាំបានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ។
ក្នុងការប្រកួតជម្រុះវិលជុំក្នុងពូល៣ប្រកួតនោះ ប៊ុន សុភុត វាយឈ្នះទាំង៣ប្រកួតលេខ១ក្នុងពូល គឺគេឈ្នះឡុង សំណាង ក្លិបពន្លឺវិបុលមានរិទ្ធ ,ឈ្នះអៀប លីឆា ក្លិបតាឯកដំបងដែកមានរិទ្ធ និងឈ្នះថាន់ ប៊ុនរ៉ុង គូផ្ដាច់ព្រ័ត្រនេះឯង ហើយក្នុងការពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេឈ្នះ អេលីត ឡុងឡី ក្លិបប៉ែនកាក់គុនខ្មែរ។ ចំពោះ ថាន់ ប៊ុនរ៉ុង វិញ ក្នុងការប្រកួតជម្រុះសន្សំពិន្ទុ៣ប្រកួត គឺឈ្នះ២ចាញ់១ប្រកួត លេខ២ក្នុងពូលA ក្នុងនោះគេឈ្នះអៀប លីឆា ឈ្នះឡុង សំណាង ចាញ់ប៊ុនសុភុត និងក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេឈ្នះម៉ិល សារុនក្លិបអាណាចក្រគុនខ្មែរ។
រវាងប៊ុន សុភុត និង ថាន់ ប៊ុនរ៉ុង នេះ បើតាមក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកពួកគេអះអាងថា ប៊ុន សុភុត គេមានភាគរយឈ្នះច្រើនជាងថាន់ ប៊ុនរ៉ុង ដោយសារទី១ សុភុត គេខ្ពស់ជាង ទី២ សុភុតគេធ្លាប់ឈ្នះ ប៊ុនរ៉ុង ម្តងរួចមកហើយ ក្នុងវគ្គជម្រុះសន្សំពិន្ទុក្នុងពូលនោះ។ ទោះជាយ៉ាងនេះក្តី សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រលើកនេះ ប៊ុន សុភុត គេបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីយកឈ្នះ ថាន់ ប៊ុនរ៉ុង។
ប៉ុន្តែយ៉ាងណា ថាន់ ប៊ុនរ៉ុង មិនងាយស្រួលនឹងបង្ក្រាបនោះទេ។ គេមានកណ្ដាប់ដៃខ្លាំង ស្នៀតទាត់ក៏ខ្លាំងដែរ ហើយមានចិត្តប្រដាល់ធំថែមទៀត ហើយអ្វីដែលសំខាន់នោះ គឺ ប៊ុនរ៉ុង រឹងមាំ។
ចាំមើល រវាងប៊ុន សុភុត និងថាន់ ប៊ុនរ៉ុង ជួបគ្នាក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ តើនរណាឈ្នះនឹងក្លាយជាម្ចាស់ពានរង្វាន់ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ប្រកួតគុនខ្មែរដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជានោះ?។
ចំពោះ ម៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ និង អេលីត ឡុងឡី អ្នកប្រដាល់ក្លិបប៉ែនកាក់គុនខ្មែរ ដែលចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នានោះ ត្រូវជួបប្រកួតគ្នាដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣។ ម៉ិល សារុន ធ្លាប់ឈ្នះអេលីត ឡុងឡី ម្តងហើយ ក្នុងវគ្គជម្រុះសន្សំពិន្ទុ។ តែយ៉ាងណា ក្នុងការជួបគ្នាដណ្ដើមលេខ៣នេះ មិនដឹងថានរណាទេដែលឈ្នះការប្រកួតនេះ?។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតដណ្ដើមពានរង្វាន់នេះ អ្នកដណ្តើមបានចំណាត់ថ្នាក់លេខ១ ទទួលបាន៣.០០០ដុល្លារអាមេរិក លេខ២បាន ២.០០០ដុល្លារអាមេរិក លេខ៣ បាន១.០០០ដុល្លារអាមេរិក និង លេខ៤ បាន៧៥០ដុល្លារអាមេរិក៕
អត្ថបទ ៖ វិសិទ្ធ
-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
