ព័ត៌មាន
សម្តេចធិបតី៖ ផ្ការីកមានអគារខ្ពស់ៗដូចសព្វថ្ងៃដែលប្រជាជនចង់បាន ផ្ការីកបែបញុះញង់ បំផ្លាញភាពសុខសាន្តប្រទេសជាតិ ពួកគាត់មិនត្រូវការនោះទេ
កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗ ដូចសព្វថ្ងៃនេះហើយ ដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់ ។ ដោយសម្ដេច លើកឡើងបែបចំអកឲ្យអ្នកនយោបាយចាស់វស្សា និងបក្សពួកដែលបច្ចុប្បន្នកំពុងរត់ចោលស្រុកនោះថា ផ្ការីក ដែលបាននឹងកំពុងញុះញង់នៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ ខណៈ ផ្ការីកបែបអុចអាលនេះ វានឹងបំផ្លាញសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាជនដែលពួកគាត់កំពុងមានសព្វថ្ងៃនេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ពេលនេះ ប្រជាជនកម្ពុជាបានកំពុងរស់នៅដោយភាពសុខសាន្តក្រោមម្លប់នៃសុខសន្តិភាព ហើយមានបុគ្គលចាស់វស្សាម្នាក់ធ្វើចលនាដោយបង្កើត «ផ្ការីក» ដើម្ញុះញង់ឲ្យពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទៅតាមការចង់បានរបស់គេ និងបក្សពួក តែទោះជាយ៉ាងណាប្រជាពលរដ្ឋពួកគាត់មិន ត្រូវការផ្ការីករបស់ក្រុមឧទ្ទាមទាំងនោះទេ គឺគាត់ត្រូវការផ្ការីករបស់រាជរដ្ឋាភិបាល ដែលកំពុងថែរក្សា និងអភិវឌ្ឍន៍ នាពេលសព្វថ្ងៃនេះ ដូចជាការកសាងនូវអគារខ្ពស់ៗ ស្ពាន ផ្លូវថ្លល និងសមិទ្ធផលជាច្រើនទៀតដែលផ្តល់ភាពសុខសាន្តដល់ការរស់នៅរបស់ពួកគាត់។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរលឹកអំពីតម្លៃនៃសុខសន្តិភាពបន្ថែម ទៀតផងដែរថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។
សម្តេចធិបតីបានបញ្ជាក់បន្ថែមទៀតថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល ២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងមកហើយសម្រាប់៥០០ឆ្នាំ កន្លងមកនេះ ប៉ុន្តែមហិច្ឆតារបស់សម្តេចមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពជានិរន្តតទៅ ដូច្នេះសម្តេចបានបន្តអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានផងដែរ៕អត្ថបទ៖ បាន ចក់



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក