ព័ត៌មាន
IFC កំពុងសហការជួយកម្ពុជាឈានទៅសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា និងបានបង្ហាញពីបំណងពង្រឹង និងពង្រីកបន្ថែម និងការស្វែងយល់បន្ថែមអំពីសក្តានុពល ពិសេសអំពីគោលនយោបាយ និងវិស័យអាទិភាពសំខាន់ៗ ដើម្បីជួយកម្ពុជាឈានទៅសម្រេច គោលដៅរបស់កម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

លោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ ម្សិលមិញនេះ លោកបានសម្ដែងនូវសោមនស្សរីករាយ ដែលបានទទួលឱកាសក្នុងការចូលជួពសម្តែងការគួរសម និងជួបពិភាក្សា ការរមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា។ លោកបានជម្រាបជូន ថា IFC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យមើល និងផ្តល់ការប្រឹក្សាប្រតិបត្តិការវិនិយោគ លើគ្រប់ វិស័យនៅក្នុងតំបន់ និងជួយធនាគារពិភពលោកអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។

លោក Riccardo Puliti បានបន្ថែមថា IFC បាននិងកំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា ហើយបង្ហាញពីបំណងពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហការនេះ និងស្វែងយល់បន្ថែមអំពីសក្តានុពលរបស់កម្ពុជា ពិសេសអំពីគោលនយោបាយ និងវិស័យ អាទិភាពសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជា ជាប្រទេសដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៥០ ពិសេស ថាតើ IFC អាចចូលសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើផ្នែកអ្វីខ្លះ?

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានជម្រាបថា ដើម្បីសម្រេចចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាល កម្ពុជាបានយកវិស័យឯកជនជាដៃគូ និងជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិកាសវិនិយោគឱ្យកាន់ តែល្អប្រសើរ ដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ជាមួយនឹងការអនុម័តច្បាប់វិនិយោគថ្មីនៅឆ្នាំ ២០២១ អ្នកវិនិយោគបរទេស អាចដាក់ទុនវិនិយោគលើគ្រប់វិស័យ និងធ្វើជាម្ចាស់អាជីវកម្ម ១០០% មិនមានការរើសអើង និងផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ហើយច្បាប់វិនិយោគកម្ពុជា បានផ្តល់អាទិភាពលើវិស័យអាទិភាពមួយចំនួនដូចជា ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូ និច យានយន្ត កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃកសិកផល ឧស្សាហកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និង ទេសចរណ៍ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្ម ដែលជាវិស័យដ៏សំខាន់ ដើម្បីចូលរួមឈានទៅសម្រេចគោលដៅខាងលើ ោយរដ្ឋាភិបាលបានអនុម័តនូវផែនការេ គ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលមានគម្រោងចំនួន ១៧៤ ដែលត្រូវការថវិកាវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះរួមមាន គម្រោងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស និងមជ្ឈមណ្ឌលភស្តុភាកម្ម ផងដែរ ដែល IFC អាចចូលរួមជួយអភិវឌ្ឍ ដោយពិនិត្យជ្រើសរើសយក គម្រោងអាទិភាពបំផុតចំនួន៥ មកពិនិត្យ និងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបអំពីគម្រោង ព្រែកជីកហ្វូណនតេជោ និងវឌ្ឍនភាពនៃគម្រោងនេះ ដែលជាគម្រោងប្រវត្តិសាស្រ្តនិងមានអត្ថប្រយោជន៍ខ្ពស់ ដោយជួយកាត់បន្ថយ ចំណាយដឹកជញ្ជូន ការខូចផ្លូវថ្នល់ និងស្ទះចរាចរណ៍ និងជួយទ្រទ្រង់ដល់វិស័យផ្សេងៗ ទៀតជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក