ព័ត៌មាន
សម្តេចធិបតី ណែនាំឱ្យសិក្សាលទ្ធភាពកសាងស្ពានលើទឹក និងក្រោមទឹកតភ្ជាប់អរិយក្សត្រ-កោះនរា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់អ្នកជំនាញ និងវិស័យឯក ជនឱ្យសិក្សាលទ្ធភាពកសាងស្ពានលើទឹក និងក្រោមទឹក តភ្ជាប់តំបន់អរិយក្សត្រ និងកោះនរា ដើម្បីជំរុញការតភ្ជាប់ និងការអភិវឌ្ឍនៅគ្រប់តំបន់ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប នៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យ មន្ត្រីជំនាញសិក្សាមើលលើការកសាងផ្លូវក្រោមទឹក និងស្ពានពីលើទឹកតភ្ជាប់អរិយក្សត្រ-កោះនរា ដើម្បីសម្រួល ដល់ចរាចរណ៍កាន់តែងាយស្រួល និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ។
សម្តេចធិបតី បានបញ្ជាក់ថា ស្ពានឆ្លងទន្លេនៅជុំវិញតំបន់អភិវឌ្ឍន៍ដែលកើតមានជាបន្តបន្ទាប់ ដូចជា ស្ពាន ជ្រោយចង្វារ ស្ពានឫស្សីកែវ និងព្រះមុនីវង្ស ត្រូវបានកសាងបន្ថែមឡើងដល់ចំនួនពីរទន្ទឹមគ្នា ប៉ុន្តែនៅមិន ទាន់គ្រប់នោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តទៅថ្ងៃក្រោយ មិនមានប្រភេទនេះមួយេ នឹងមាន ជាច្រើនសរសៃទៀត ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ ៕ អត្ថបទ៖ មុត សុទ្ធ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក