ព័ត៌មាន
ទេសរដ្ឋមន្រ្តី លី ធុជ បើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់កិច្ចសហការនៃបណ្តាញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីនតាមររយៈការគ្រប់គ្រងទិន្នន័យជន រងគ្រោះនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន
(ភ្នំពេញ) តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១អាជ្ញាធរមីនបានធ្វើជាអធិបតីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃបណ្តាញកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីនតាមរយៈការគ្រប់គ្រងទិន្នន័យជនរងគ្រោះនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធតំណាងរដ្ឋសមាជិកអា ស៊ាន ប្រទេសទីម័រលេស, សាធារណរដ្ឋកូរ៉េ, មជ្ឈមណ្ឌល ARMAC, ប្រតិបត្តិករសកម្មភាពមីន, និងអង្គការ-ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការជនរងគ្រោះ។ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតសាធារណ រដ្ឋកូរ៉េ បានលើកឡើងពីការរួមចំណែក និងការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េក្នុងការគាំទ្រយ៉ាងសកម្មល់កិច្ចិតខ ប្រឹងប្រែងផ្នែកមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៃសាធារណរដ្ឋកូរ៉េ និងការផ្តួចផ្តើមគំនិតជាសកល ក្នុងនោះរួមមានការគ្រប់គ្រងប្រព័ន្ធទិន្នន័យជនរងគ្រោះ និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាម ប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានអំពាវនាវឱ្យបន្តនូវកិច្ចសហប្រតិ បត្តិការបន្ថែមក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ដើម្បីដោះស្រាយនូវតម្រូវការរបស់អ្នករស់រានមានជីវិតពីគ្រាប់ មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។
លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) បានអប អរសាទរចំពោះភាពជាអ្នកដឹកនាំវិស័យសកម្មភាពមីនរបស់កម្ពុជា និង វាយតម្លៃខ្ពស់ចំពោះការរួមចំណែក និងការផ្តល់ភាពជាដៃគូរបស់សាធារណរដ្ឋកូរ៉េជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការលើកកម្ពស់កិច្ចសង្រ្គោះជនរងគ្រោះដោយមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ។
លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈមដូចជា ធនធាន និងតម្រូវការជនរងគ្រោះ ជាដើម តាមរយៈយុទ្ធសាស្រ្តផ្អែកលើទិន្នន័យជន រងគ្រោះ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់។ ជាមួយគ្នានោះ លោកស្រី បានអំពាវនាវឱ្យមានវិធានការណ៍នានាដែលអាចអនុវត្តបាន ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រងទិន្នន័យជនរងគ្រោះមួយប្រកបដោយចីរភាព និងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ARMAC ក្នុងការតស៊ូមតិសម្រាប់ជនរងគ្រោះ ដោយត្រូវធានាបានថាជនរងគ្រោះទាំងអស់ទទួលបានការគាំទ្រ និងរួមបញ្ចូលទៅក្នុងគោលនយោបាយ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ARMAC ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងការជំរុញកិច្ចសង្រ្គោះជនរងគ្រោះដោយ សារមីន នៅក្នុងតំបន់អាស៊ាន ។ ឯកឧត្តមបានថ្លែងអំណរ គុណយ៉ាងជ្ាលជ្រចំពោះធារណរដ្ឋកូរ៉េ និងមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគាំទ្រយ៉ាងសំខាន់ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការបោសសម្អាតមីននិងការកសាងសមត្ថភាពនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការគាំទ្រ និងបំពេញតម្រូវការរបស់ជនរងគ្រោះ ដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរជីវិតរបស់ខ្លួន និងអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ និងក្តីមេត្តាករុណារបស់សម្តេច បានជំរុញដល់កិច្ចខិតខំប្រឹងប្រែង ក្នុងសកម្មភាពបោស សម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះនៅកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្តេច កម្ពុជាបានឈានមុខនៅក្នុងវិស័យសកម្មភាពមីននៅក្នុងតំបន់ក៏ដូច ជាពិភពលោក ដោយបានប្រែក្លាយផ្ទៃដីរង គ្រោះដោយសារមីន ទៅជាសហគមន៍ដែលមានសុខសុវត្ថិភាព និងមានការអភិវឌ្ឍជាទីកត់សម្គាល់។ ឯកឧត្តម បានលើកឡើងជាពិសេស នូវចក្ខុវិស័យរបស់សម្តេចធិបតី គឺ «សកម្ម ភាពមីន គឺមិន មែនផ្តោតលើតែគ្រាប់មីននោះទេ តែត្រូវផ្តោតសំខាន់លើភាពថ្លៃថ្នូររបស់មនុស្ស ជជីវិតនិងអនាគត »។ បន្ថែមលើនេះ កម្ពុជាក៏បានដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យសកម្មភាពមីនសាកល ដោយថ្មីៗនេះ កម្ពជាបានបញ្ចប់ភាពជាប្រធានអនុ សញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុ សញ្ញាអូតាវ៉ា) និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សកម្មភាពមីនសកល និងបានដាក់ចេញនូវផែនការ និងសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ
ដែលជាឯកសារប្រវត្តិសាស្ត្រ និងជាត្រីវិស័យដ៏សំខាន់របស់ពិភពលោក សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅរួម គឺ “ការលុបបំបាត់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយសារមីន”៕ ដោយ ៖ ភារម្យ













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត