ព័ត៌មាន
ផលិតផលខ្មែរកាន់តែច្រើនទទួលបានការគាំទ្រនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
ក្រុមអាជីវករដែលចូលរួមតាំងបង្ហាញផលិតផលនានាក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៦ ឆ្នាំ២០២៤នេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និងឲ្យដឹងស្រដៀងគ្នាថា ឆ្នាំនេះទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយសារទទួលបាននូវការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្មថ្មីៗថែមទៀតក្នុងការពង្រីកទីផ្សារលក់ទាំងនៅក្នុងស្រុក និងសម្រាប់នាំចេញ។

កញ្ញា ប៉ែត សុខណា ម្ចាស់ហាងស្រម៉ៃ មកពីខេត្តសៀមរាប នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កញ្ញាបានរៀបរាប់ថា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មរយៈពេល៤ថ្ងៃកន្លងមកនេះ គឺមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ថែមទាំងលក់ដាច់អស់ច្រើនសម្រាប់អតិថិជនចាស់និងថ្មី។ កញ្ញាបានបន្តថា តាមរយៈកម្មវិធីះែ កញ្ញាក៏ទួលបាននូវទំនាក់ទំនងថ្មីៗបន្ថែមទៀតពីភ្ញៀវជាតិ និងអន្តរជាតិ ដែលមានគោលបំណងចង់សហការជាដៃគូក្នុងការពង្រីកអាជីវកម្ម។

កញ្ញា វាសនា វេជ្ជរ៉ាវ៉ា ម្ចាស់អាជីវកម្មខាងផ្នែកអំបុក មកពីខេត្តបាត់ដំបង បានឲ្យដឹងស្រដៀងគ្នាថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍នេះ ពិតជាទទួលផ្លែផ្កាល្អៗជាច្រើន ដូចជាជំនួបផ្នែកពាណិជ្ជកម្មជាមួយដៃគូនានាទាំងជាតិ អន្តរជាតិ និងការបង្ហាញផ្លូវក្នុងការដាក់តាំងបង្ហាញលក់ផលិតផលខ្មែរនៅបណ្តាផ្សារទំនើបថ្មីៗបន្ថែមទៀតផ្សេងទៀត។ កញ្ញា បានបន្តទៀតថា អ្វីដែលជាក្តីរំពឹងទុកក្រោយចប់កម្មវិធីនេះ គឺសង្ឃឹមថា គ្រប់ផលិតផលទាំងអស់ អាចនឹងដំណើរការលក់កាន់តែល្អប្រសើរទៅមុខបន្ថែមទៀត ទាំងការដាក់តាំងលក់នៅតាមទីផ្សារ និងការពង្រីកដៃគូអាជីវកម្មនៅក្រៅប្រទេស ខណៈផលិតផលទាំងអស់របស់កញ្ញា មានការទទួលស្គាល់យ៉ាងត្រឹមត្រូវពីក្រសួងស្ថាប័នពាក់ព័ន្ធ និងមានស្តង់ដារ ជាពិសេសទំនិញប្រកបដោយគុណភាព និងផ្តល់ទំនុកចិត្តខ្ពស់ទៅកាន់អតិថិជន។

នៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បេសកកម្មចម្បងរបស់ពិព័រណ៍នេះ គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស និងឱកាសធុរកិច្ច ព្រមទាំងជំរុញសកម្មភាពនាំចេញ នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការកសាងបណ្ដាញរវាងអ្នកចូលរួមតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកចូលរួមទស្សនាពិព័រណ៍ផងដែរ។

សូមបញ្ជាក់ទៀតថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្មងឱ្យការស្តារឡើងិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។ ពាក្យ “យុគ សម័យថ្មី”ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវន្តនៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០៕ អត្ថបទ ឈិត បូរ៉ាវី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី