ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ កម្ពុជាមានប្រជាជនតែ១៥ លាននាក់ តែអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការលើក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ ។
ចាប់តាំងពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ នគរបាលបានប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ជាលទ្ធផល នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយៈពេល១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រហូតដល់៤០% ។ ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើនចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ។
នៅក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបានខាតបង់ទឹកប្រាក់ប្រហែលជា ៣០០ លានដុល្លារ និងបណ្តាលឲ្យមនុស្សស្លាប់ របួស និងខូចខាតដល់ទ្រព្យសម្បត្តិជាច្រើន ជាពិសេសគឺធ្វើឲ្យមនុស្សពិការជាច្រើន ដែលបាត់បង់សមត្ថភាពធ្វើការ និងរកចំណូលចិញ្ចឹមក្រុមគ្រួសារ។ ដូច្នេះហើយដើម្បីឲ្យអ្នកបើកបរចូលរួមគោរពច្បាប់ និងកាត់បន្ថយអត្រាការស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទើបស្ថាប័នពាក់ព័ន្ធ ធ្វើការពិភាក្សា និងរៀបចំអនុក្រឹត្យថ្មី ដោយបង្កើនការផាកពិន័យឲ្យកាន់តែច្រើន ដើម្បីឲ្យអ្នកបើកបរ ដែលល្មើសច្បាប់ចូលរួមគោរព។ ការអនុវត្តនេះ ដើម្បីចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិអ្នកទាំងអស់គ្នា៕
អត្ថបទ៖នីតា
-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី

