ព័ត៌មាន
អាជ្ញាធរដាក់បម្រាមគោចរពេញមួយយប់នៅកោះម៉ាយ៉ត់របស់បារាំង ក្រោយរងគ្រោះព្យុះស៊ីក្លូន ខណៈប្រញាប់ប្រញាល់ផ្តល់ជំនួយ
ក្រុមអាជ្ញាធរបារាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសបម្រាមគោចរពេញមួយយប់នៅកោះម៉ាយ៉ត់ (Mayotte) ខណៈពួកគេស្វែងរកស្ថេរភាពនៃទឹកដីកោះនេះ បន្ទាប់ពីព្យុះស៊ីក្លូន ជីដូ (Chido) ជាព្យុះដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារប្រជុំកោះមហាសមុទ្រឥណ្ឌាក្នុងរយៈពេល៩០ ឆ្នាំ។

យោធាបារាំងបាននិយាយថា ខ្លួនកំពុងបញ្ជូនយន្តហោះពី ៤ ទៅ ៥ គ្រឿងក្នុងមួយថ្ងៃ ផ្ទុកជំនួយរហូតដល់៥០តោន រួមទាំងអាហារ ទឹក និងថ្នាំពេទ្យ។ បុគ្គលិកយោធារាប់រយនាក់បានទៅដល់កោះនេះ ចាប់តាំងពីចុងសប្តាហ៍មុន ជាក្រុមកោះមួយស្ថិតនៅក្បែរទ្វីបអាហ្រ្វិក ដែលជាទឹកដីក្រីក្របំផុតរបស់ប្រទេសបារាំង។ ចំនួនអ្នកស្លាប់ផ្លូវការពីព្យុះស៊ីក្លូនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានកើនឡើងដល់២២នាក់ នេះបើយោងតាមរបាយការណ៍ុងក្រោយពីមន្ទីរពេទ្យក្រុងម៉ាយ៉ត់ (Mayotte)។

នាយករដ្ឋមន្ត្រីដែលទើបតែងតាំងថ្មី លោក ហ្វ្រង់ស្វ័រ បាយរូ (François Bayrou) បានផ្តល់ព័ត៌មានវិវត្តន៍ថ្មីកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយនិយាយថា មនុស្សជាង ១.៥០០នាក់បានរងរបួស រួមទាំងជាង ២00 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ទោះជាយ៉ាងណា ក្រុមអាជ្ញាធរបារម្ភថា មនុស្សរាប់រយនាក់ និងប្រហែលជារាប់ពាន់នាក់បានស្លាប់។

ការិយាល័យរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថាលោកប្រធានាធិបតី នឹងធ្វើដំណើរទៅកាន់កោះម៉ាយ៉ត់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ លោក Macron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជនរួមជាតិរបស់យើងកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតចម្ងាយត្រឹមតែពីរបីពាន់គីឡូម៉ែត្រពីគ្នា ហើយខ្ញុំនឹងនៅក្បែរពួកគេក្នុងរយៈពេលពីរបីម៉ោងនៅទីនោះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន21 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម