ព័ត៌មាន
ក្រសួងទេសចរណ៍បង្ហាញផែនការយុទ្ធសាស្ត្រ៥ ទាក់ទាញទេសចរមូស្លីមអន្តរជាតិមកទស្សនាកម្ពុជា
នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃនៅសណ្ឋាគារភ្នំពេញ។ ក្នុងវេទិកានេះ រដ្ឋមន្ត្រីទេសចរណ៍ បានប្រកាសសហការជាមួយ ភាគីប្រទេសដៃគូ និងវិស័យឯកជន អនុវត្តផែនការយុទ្ធសាស្ត្រចំនួន៥ ដើម្បីរួមគ្នាជំរុញទាក់ទាញទេសចរមូស្លីមជាតិ និងអន្តរជាតិទស្សនាកម្ពុជានៅគ្រប់រដូវកាលទាំងអស់។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា នៅក្នុងផែនការយុទ្ធសាស្ត្រទាំង៥ ដែលត្រូវអនុវត្តជំរុញការទាក់ទាញ ទេសចរមូស្លីមជាតិអន្តរជាតិ ដើរកម្សាន្តទស្សនាកម្ពុជានោះ រួមមាន៖ ទី១. ពង្រឹងពង្រីកគុណភាពផលិតផល និងសេវា កម្មទេសចរណ៍មូស្លីម ២. អភិវឌ្ឍហេត្ថារចនាសម្ព័ន្ធសម្រួលការធ្វើដំណើរ និងការតភ្ជាប់ទេសចរណ៍មូស្លីម ៣. បង្កើន ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍មូស្លីមអន្តរជាតិ ៤. ពង្រឹងពង្រីកកិច្ចហរិត្តិការជា មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងទី៥. អភិវឌ្ឍធនធានមនុស្ស និងបញ្ជ្រាបការយល់ដឹងទេសចរណ៍មូស្លីមដល់វិស័យឯកជន និងភាគីពាក់ព័ន្ធនានា។
ដើម្បីសម្រេចគោលដៅការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើគ្រប់វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធនានា រៀបចំកម្មវិធីជំនួបផ្លាស់ប្តូរអាជីវកម្មទេសចរណ៍រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសឥស្លាម និងត្រូវរៀបចំហាងម្ហូបអាហារហាឡាល់ កន្លែងថ្វាយបង្គំ និងរៀបចំសេវាកម្មនានាទៀត ដែលបម្រើឲ្យសេចក្តីតម្រូវការទេសចរមូស្លីមឲ្យបានច្រើន។
របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជា នៅក្នុងឆ្នាំ២០២៣ ទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាន ៤៥ម៉ឺននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មានប្រមាណ៣៦ម៉ឺននាក់។ ដោយឡែកក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះវិញ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ក្នុងនោះមានទេសចរមូស្លីមអន្តរជាតិ មានប្រមាណជាង៤០ម៉ឺននាក់ កើន២៣% បើប្រៀបធៀបរយៈពេលដូចឆ្នាំ២០២៣។
ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បង្ហាញក្តីរំពឹងថា នៅក្នុងដំណាច់ឆ្នាំ២០២៤ កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាកើនរហូតដល់៦លាន៧សែននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មានប្រមាណ៤៣ម៉ឺននាក់ កើនលើសការរំពឹងទុក៕ អត្ថបទ៖ ស៊ុម សុខជា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក