ព័ត៌មាន
លោក Putinនិយាយថា ទីក្រុងមូស្គូខិតជិតដល់គោលដៅនៅអ៊ុយក្រែន ខណៈវាយរុលចូលសមរភូមិមុខរាល់ថ្ងៃ
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រុស្ស៊ីខិតកាន់តែជិតសម្រេចបានគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនហើយ និងថាកងកម្លាំងរបស់លោកកំពុងវាយរុលចូលសមរភូមិមុខជារៀងរាល់ថ្ងៃ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទប្រចាំឆ្នាំរយៈពេល៤ម៉ោង លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រកាសថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក Donald Trumpពិភាក្សាពីការបញ្ចប់សង្រ្គាមដែលអាចធ្វើទៅបាន។

លោកបាននិយាយថា គ្រឿងបរិក្ខាយោធារបស់អ៊ុយក្រែនជិតអស់ហើយ ដោយបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងសម្រុកវាយរុលទៅមុខ ហើយសត្រូវមិនអាចកាន់កាប់មូលដ្ឋានរបស់ខ្លួនបានទេ។

លោកប្រធានាធិបតីដែលបានបង្ហាញខ្លួនក្នុងស្មារតីល្អ បាននិយាយទន្ទឹមនឹងសម្ព័ន្ធយោធាណាតូ និងក្រុមមដនាំឺរ៉ុបបានជួបជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងព្រុចសែលក្នុងការជំរុញមួយដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពដែលលោក Trump បានសន្យាថានឹងសម្រេចបាននៅពេលលោកត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញ។

មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថាសង្គ្រាមមានភាពស្មុគស្មាញ ប៉ុន្តែយើងកាន់តែខិតទៅជិតការដោះស្រាយភារកិច្ចចម្បងរបស់យើងនៃប្រតិបត្តិការសឹកពិសេសនៅក្នុងសង្រ្គាមអ៊ុយក្រែន ។
ទោះយ៉ងណាក៏ដោយ លោកបានព្រមានថា រុស្ស៊ីនឹងត្រូវទទួលបានសន្តិភាពយូរអង្វែង នៅក្នុងប្រទេសអ៊ុយក្រែន ព្រោះបទឈប់បាញ់រយៈពេលខ្លី នឹងអនុញ្ញាតឱ្យខ្មាំងសត្រូវអាចផ្គត់ផ្គង់ឡើងវិញបាន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី