ព័ត៌មាន
[UPDATE] ចំនួនអ្នកស្លាប់ពីការវាយប្រហារផ្សារណូអែលនៅអាល្លឺម៉ង់ កើនឡើងដល់៥នាក់ និងជាង២០០នាក់រងរបួស
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) កាលពីថ្ងៃសៅរ៍ ទី២១ ធ្នូ បានថ្កោលទោសការវាយប្រហារដោយការបើករថយន្តបំបុកចូលហ្វូងមនុស្សដ៏គួរឱ្យភ័យខ្លាច និងគ្មានវិចារណញ្ញាណលើផ្សារបុណ្យណូអែលមានមនុស្សដ៏ច្រើនកុះករ ដែលបានសម្លាប់មនុស្ស ៥នាក់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួស។

នគរបាលបានចាប់ខ្លួនវេជ្ជបណ្ឌិតផ្នែកវិកលចរិតជនជាតិអារ៉ាប៊ីសាអ៊ូឌីតវ័យ៥០ឆ្នាំម្នាក់នៅកន្លែងកើតហេតុកាលពីថ្ងៃសុក្រសប្ដាហ៍នេះនៅក្បែររថយន្ត SUV ដែលត្រូវបានប្រើបើកបំបុកហ្វូងមនុស្សនៅផ្សារបុណ្យណូអែលដោយបន្សល់ទុកនូវដាននៃការសម្លាប់រង្គាល និងថ្លុកឈាម។

លោកអូឡាហ្វ សូល ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅត្រូវបានចូលរួមដោយអ្នកនយោបាយជាតិ និងតំបន់ និងកងកម្លាំងការសុវត្ថិភាពនៅក្នុងទីក្រុង ម៉ែកដេប៊ើក (Magdeburg) ភាគខាងកើត ជាទីដែលពួកគេបានដាក់ផ្កានៅខាងក្រៅព្រះវិហារដ៏ធំមួយ។
អធិការបតីរូបនេះបាននិយាយថាអ្នករបួសយ៉ាងហោចណាស់៤០នាក់ស្ថិតក្នុងស្ថានភាពមួយគួរឲ្យព្រួយបារម្ភ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតទេ។
ស្របពេលដែលប្រទេសអាល្លឺម៉ង់ មានការតក់ស្លុតយ៉ាងខ្លាំងពីការវាយប្រហារដែលបានកើតឡើងរយៈពេល ៨ ឆ្នាំ បន្ទាប់ពីការវាយប្រហាររបស់ពួកជីហាដក្នុងផ្សារបុណ្យណូអែលនៅទីក្រុងប៊ែរឡាំងបានសម្លាប់មនុស្ស១៣ នាក់នោះ ព័ត៌មានលម្អិតបន្ថែមទៀតបានលេចចេញអំពីបុរសអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងត្រូវបានចាប់ខ្លួន។
ជនសង្ស័យរូបនេះមានឈ្មោះថា Taleb Jawad Al Abdulmohsen រស់នៅក្នុងប្រទេសអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០០៦មក និងមានការអនុញ្ញតឲ្យរស់នៅជាអចិន្ត្រៃយ៍ បម្រើការនៅក្លីនិកមួយជិតទីក្រុងម៉ែកដេប៊ើក៕
-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា