ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន និយាយថា សមាជិកភាពនៃសម្ព័ន្ធណាតូរបស់អ៊ុយក្រែន អាចសម្រេចបាន
លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់អ្នកការទូតអ៊ុយក្រែនក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យថា សមាជិកភាពរបស់អ៊ុយក្រែនក្នុងសម្ព័ន្ធអង្គការណាតូ គឺអាចសម្រេចបានប៉ុន្តែទីក្រុង Kyiv នឹងត្រូវព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តដើម្បីអាចឱ្យកើតឡើងបាន។

អ៊ុយក្រែនបានជំរុញម្តងហើយម្តងទៀតឱ្យអង្គការណាតូអញ្ជើញក្រុងគីវចូលជាសមាជិក។ សម្ព័ន្ធយោធាលោកខាងលិចមួយនេះ បាននិយាយថា អ៊ុយក្រែននឹងចូលរួមនៅថ្ងៃណាមួយ ប៉ុន្តែពុំបានកំណត់កាលបរិច្ឆេទ ឬចេញលិខិតអញ្ជើញនោះទេ។

ទីក្រុងមូស្គូបានលើកឡើងពីការរំពឹងទុករបស់អ៊ុយក្រែនចូលរួមក្នុងអង្គការណាតូថាជាហេតុផលចម្បងមួយឈានដល់ការលុកលុយឆ្នាំ២០២២ ។ទីក្រុង Kyiv និយាយថា សមាជិកភាពនៅក្នុងកតិកាសញ្ញាការពារទៅវិញទៅមករបស់សម្ព័ន្ធមិត្តលោកខាងលិច ឬទម្រង់នៃការធានាសន្តិសុខសមមូលនឹងមានសារៈសខាន់ំពោះផែនការន្តិភាពណាមួយ ដើម្បីធានាថារុស្ស៊ីមិនវាយប្រហារម្តងទៀត។

លោក Zelenskiy បានប្រាប់ក្រុមអ្នកការទូតនៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Kyiv ថា យើងទាំងអស់គ្នាយល់ថា ការអញ្ជើញរបស់អ៊ុយក្រែនទៅកាន់អង្គការ NATO និងសមាជិកភាពក្នុងសម្ព័ន្ធភាពនេះ អាចគ្រាន់តែជាការសម្រេចចិត្តផ្នែកនយោបាយប៉ុណ្ណោះ ។សម្ព័ន្ធភាពសម្រាប់អ៊ុយក្រែនគឺអាចសម្រេចបាន ប៉ុន្តែអាចសម្រេចបានលុះត្រាតែយើងតស៊ូដើម្បីការសម្រេចចិត្តនេះនៅគ្រប់កម្រិតចាំបាច់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក