ព័ត៌មាន
សម្តេចបវរធិបតី៖ «ចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន»
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ឪពុកម្តាយគ្រប់រូប តែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន ហើយត្រូវប្រកាន់ខ្ជាប់ “ទស្សនវិជ្ជមានសម្រាប់ខ្លួន, ទស្សនវិជ្ជមានសម្រាប់ជាតិ និងទស្សនវិជ្ជមានសម្រាប់យើងទាំងអស់គ្នា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ឪពុកម្តាយគ្រប់រូបតែងតែលើកឡើងថា “ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេ ព្រោះចំណេះដឹង គឺជាទ្រព្យដែលចាយមិនចេះអស់ កាន់តែចាយ កាន់តែចម្រើន។ បន្ថែមពីនេះ សម្តេចបវរធិបតី បានលើកឡើងថា ភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេស A នាថ្ងៃនេះ គឺជាការចាប់ផ្តព័រថ្មី បន្ទាប់ពីការបញ្ចប់មូលដ្ឋាននៃចំណេះដឹងទូទៅ ដើម្បីបន្តទៅចាប់យកជំនាញពិតប្រាកដនៅកម្រិតឧត្តមសិក្សា និងឈានទៅប្រកបការងារ ព្រមទាំងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួអង្គសំខាន់ ដែលត្រូវទទួលបានការកោតសរសើរនាពេលនេះ គឺសាមីសិស្សខ្លួនឯងផ្ទាល់ ដែលបានខិតខំប្រឹងប្រែងរៀនរហូតទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពេញទំហឹងពីឪពុកម្តាយ និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលា ជាដើម។ ការណ៍នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់គោលដៅកំណែទម្រង់ការប្រឡង ដែលបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងបង្កើតសមត្ថភាព ឈរលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា “អ្នកចេះ គឺជាប់” ដែលធ្វើឱ្យសិស្សជាប់ដោយមោទនៈ ហើយធ្លាក់ដោយអស់ចិត្ត។
ជាមួយគ្នានេះ, សម្តេចបវរធិបតី ក៏បានណែនាំថា សិស្សានុសិស្សទាំងអស់ ទោះប្រឡងជាប់ និងមិនជាប់ក្តី សូមប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន។ សមា្រប់សិស្សទទួលបាននិទ្ទេស A ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីទទួលលទ្ធផលកាន់តែល្អប្រសើរនាពេលខាងមុខ។ ចំពោះសិស្សទទួលបាននិទ្ទេសផ្សេង ឬមិនទាន់ជាប់ ត្រូវខិតខំប្រឹងប្រែងបន្ត ព្រោះការប្រឡង គឺគ្រាន់តែជាការវាស់ស្ទង់សមត្ថភាព និងភាពខ្វះខាតតែប៉ុណ្ណោះ ប៉ុន្តែមិនអាចកំណត់ជោគជ័យរបស់បុគ្គលគ្រប់រូបនាពេលអនាគតនោះទេ។ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះសិស្សទាំងអស់ មិនត្រឹមតែសិស្សនិទ្ទេស A ប៉ុណ្ណោះទេ។
មុននឹងបញ្ចប់, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅប្តដឹកនាំាជរដ្ឋាភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសា ណាមកជំនួសភាសាខ្មែរនោះទេ។ ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាល ដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី