ព័ត៌មាន
របាយការណ៍ UN៖ មនុស្សជាង ២០០នាក់ បានស្លាប់ក្នុងការសម្លាប់រង្គាលនៅហៃទី
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ថា យ៉ាងហោចណាស់មនុស្ស ២០៧នាក់ ត្រូវបានសម្លាប់ដោយសមាជិកនៃក្រុមជនអន្ធពាល វ៉ាហ្វ ហ្សេរ៉េមី (Wharf Jeremie) នៅក្នុងតំបន់កំពង់ផែ ស៊ីតេ សូឡី (Cite Soleil) របស់ប្រទេសហៃទី កាលពីដើមខែនេះ ដោយបានពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់ដែលប៉ាន់ស្មានដំបូងថាមាន ១៨៧នាក់។

នៅក្នុងរបាយការណ៍ថ្មីមួយស្តីពីការសម្លាប់រង្គាលនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា យ៉ាងហោចណាស់មានបុរស ១៣៤នាក់ និងស្ត្រី ៧៣នាក់ ភាគច្រើនជាអ្នកស្រុកវ័យចំណាស់ដែលចោទថាធ្វើអំពើអាបធ្មប់ ត្រូវបានសម្លាប់ក្នុងពេលតិចជាងមួយសប្តាហ៍នៃការប្រហារជីវិត ការចាប់ខ្លួន និងការវាយឆ្មក់ ដោយសមាជិកប្រហែល ៣០០នាក់នៃក្រុមប្រដាប់អាវុធ Wharf Jeremie។

មេដឹកនាំក្រុមជនអន្ធពាលនេះ ឈ្មោះ ម៉ូនែល ហ្វីលីច (Monel Felix) ហៅក្រៅថា មីកាណូ (Mikano) បានបញ្ជាឱ្យបើកការវាយប្រហារនោះ បន្ទាប់ពីកូនរបស់លោកធ្លាក់ខ្លួនឈឺ ដោយចោទអ្នកស្រុកថាបានបង្កជំងឺតាមរយៈអំពើផ្លូវងងឹត។

អង្គការសហប្រជាជាតិបាននិយាយថា ជនរងគ្រោះជាច្រើននាក់ត្រូវបានគេចាប់ពង្រត់ពីវត្ត វូឌូ (Voudou) និងពិធីសាសនាផ្សេងៗ។
ការសម្លាប់រង្គាលបានធ្វើឱ្យភ្ញាក់ផ្អើលនៅហៃទី ដែលរួមរឹតក្នុងជម្លោះក្រុមជនអន្ធពាលកាន់តែអាក្រក់ឡើង ធ្វើឱ្យមានការបំផ្លិចបំផ្លាញ កង្វះខាតស្បៀងអាហារ ខណៈបណ្ដាប្រទេសជិតខាងរបស់ខ្លួនយឺតយ៉ាវក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខដែលបានសន្យាជាយូរមកហើយ៕
-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល