ព័ត៌មាន
ចាប់ពីថ្ងៃទី១មករា២០២៥ នគរបាលចរាចរណ៍នឹងដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ(ពិន្ទុសូន្យ) ខណៈបណ្ណអស់ពិន្ទុមានជាង មួយពាន់បណ្ណ
អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសចេញនូវសេចក្តីជូនដំណឹង ស្តីពីការអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពន្ទុ ឬពិន្ទុសូន្យ ចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ ដោយអង្គភាពនគរបាលចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ខណៈបណ្ណបើកបរដែលពិន្ទុសល់សូន្យមានចំនួន ១២៣២បណ្ណ។
ក្នុងសេចក្តីជូនដំណឹង អគ្គស្នងការនគរបាលជាតិ ក៏សំណូមពរដល់ម្ចាស់យានយន្តដែលមានបណ្ណបើកបរជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមរយៈហ្វេសប៊ុកឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្នុងការអនុវត្តការដកពិន្ទុបណ្ណបើកបរចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មកទល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នគរបាលចរាចរណ៍បានអនុវត្តដកពិន្ទុបណ្ណបើកបរសរុបចំនួន ៧៤៥០៤ករណី។ ក្នុងនោះបណ្ណបើកបរមានពិន្ទុសល់សូន្យចំនួន ១២៣២ករណី។
ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៃការអនុវត្តការដកពិន្ទុ មណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ទទួលបានការស្នើសុំពីប្រជាពលរដ្ឋក្នុងការបណ្តុបណ្តើម្បីបន្ថែមពិន្ទុ និងប្រឡងយកបណ្ណបើកបរសារជាថ្ីឡើងវិញនៅឡើយ។

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី