ព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បិទវគ្គបំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការបទល្មើសចរាចរណ៍ផ្លូវគោក
កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបិទវគ្គបំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាល យុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក។
នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទវគ្គ បំប៉នជំនាញ ក្បួននីតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ត ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ លើកឡើងថា វគ្គបណ្តុះបណ្តាល បំប៉នជំនាញក្បួននីតិវិធីប្រតិបត្តិការ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក បានប្រព្រឹត្តទៅពេញ១ថ្ងៃ និងទទួលបាននូវ ចំណេះ នីតិវិធី និងគោលការណ៍ច្បាប់ចរាចរណ៍ផ្លូវគោក របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែប្រសើរឡើង ដើម្បីជំរុញដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកបើកគ្រប់រូបនៅលើដងផ្លូវ ឈានទៅរកការគោរពច្បាប់ សិទ្ធិអាទិភាព ជាដើម។ លោក ឧត្តមសេនីយ៍ទោ ថ្លែងអំណរអរគុណយ៉ាជាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដែលបានយកចិត្តទុកដាក់ចាត់តាំងក្រុមការងារ ចុះបណ្តុះបណ្តាលបំប៉នជំនាញបន្ថែម ដល់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាពការងារ បន្ថែមទៀត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាន បានកោតសរសើរ ចំពោះការ ខិតខំប្រឹងប្រែងរបស់សិក្ខាកាម រហូតទទួលបានជោគជ័យ គួរជាទីមោទនៈ នៃការបញ្ចប់វគ្គបណ្តុះបណ្តាល។ លទ្ធផលទាំងអស់នេះបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹង និងទទួលបានចំណេះដឹង បទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បម្រើឲ្យការងារជំនាញប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយ ការ ទទួលខុសត្រូវខ្ពស់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមានកម្រិតទាប ។ លោកឧត្តមសេនីយ៍ទោ ផ្ដាំផ្ញើរ មន្រ្តីជំនាញចរាចរណ៍ទាំងអស់ នៅពេលចុះអនុវត្តច្បាប់ ត្រូវប្រកាន់ខ្ជាប់ វិន័យ សីលធម៌ សុជីវធម៌ សំដីសំដៅ សុភាពរាបសារទន់ភ្លន់ រួសរាយរាក់ទាក់ ម៉ឹងម៉ាត់ ក្នុងការប្រាស្រ័យទំនាក់ទំនងជាមួយមហាជន គ្រប់ស្រទាប់វណ្ណៈ រួមទាំងការគ្រងឯកសណ្ឋាន បានសក្តិសមជាមន្ត្រីនគរបាលជាតិ ដែលត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ បង្កើនការផ្សព្វផ្សាយការច្បាប់ ការពង្រឹងការអនុវត្តច្បាប់ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ការកសាងនីតិវិធីត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីនគរបាលយុត្តិធម៌ ដោយមានតម្លាភាព តុល្យភាព និងរក្សាកត្តាសាមគ្គីភាពកិច្ចសហការល្អ ទើបសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី