ព័ត៌មាន
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ញើញប្រុងពលី បើកកម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះ នៅក្រុងរុនតាឯកតេជោសែន
នៅព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៤នេះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និង ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បានអញ្ជើញជាអធិបតីពិធីប្រុងពលី កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះលើកទី៤ នៅក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តក្រុង និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ពិធីដារលានដាល់អំបុកឈ្នះឈ្នះ នឹងរៀបចំឡើងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤នេះ។
ក្រោយពេលបញ្ចប់ពិធីប្រុងពាលី ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា មានប្រសាសន៍ថា ពិធីដារលាន ដាល់អំបុកឈ្នះឈ្នះនេះ ធ្វើឡើងជាលើកទីបួន ដើម្បីអបអរវេទិកាសន្ដិភាព ដែលបានចាប់កំណើតតាំងពីឆ្នាំ២០២១ ដែលមកដល់ថ្ងៃទី២៩ខែធ្នូនេះមានរយៈពេលបួនឆ្នាំ។ ឯកឧត្ដមបានបន្ដថា កម្មវិធីដារលាន ដាល់អំបុកឈ្នៗ ជាពិធីមួយមិនត្រឹមតែអរថៃកំណើតវេទិកាសន្ដិភាពនេះទេ គឺធ្វើឡើងជាការផ្សព្វផ្សាយពីការកសាងសន្ដិភាព ពីគុណតម្លៃនៃសន្តិភាព និងផ្សព្វផ្សាយពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមការពារសន្តិភាព។បន្ថែមលើសពីនោះ ពិធីដារលានគឺជាប្រពៃណីខ្មែរមានតាំងពីបុរាណកាលមកក្រោយពីប្រជាពលរដ្ឋបានប្រមូលផលស្រូវ ហើយដាល់អំបុកឈ្នះឈ្នះគឺភ្ជាប់និងនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលបានសម្ដេចបានលបានលះបង់គ្រប់យ៉ាងដើម្បីរកសន្តិភាពជូនប្រទេសជាតិ ដូចនេះកម្មវិធីនេះ បានភ្ជាប់ប្រពីណៃនិងប្រវត្ដិសាស្ដ្រមរតកសន្ដិភាពសម្ដេចតេជោ។ឯកឧត្ដមថា កម្មវិធីនេះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន នឹងអញ្ជើញបញ្ជាន់ស្រូវជានិមិត្ដរូប និងដាល់អំបុក ព្រមទាំងទស្សនាស្ដង់ពិព័រណ៌បន្លែត្រីសាច់ និងរាំវង់សន្ដិភាពផងដែរ។
កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះ នេះធ្វើឡើងជាលើកទី៤ ដែលលើកទី១ធ្វើនៅខេត្ដកំពង់ឆ្នាំង លើកទី២នៅខេត្ដបន្ទាយមានជ័យ លើកទី៣នៅខេត្ដបាត់ដំបង និងលើកទី៤ នៅក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា កម្មវិធីធ្វើនៅក្រុងរុនតាឯកតេជោសែននេះ ក៏ចង់បង្ហាញពីការអភិវឌ្ឍន៍រីកចំរើនរបស់ក្រុងនេះផងដែរ ដើម្បីឱ្យក្រុមអគតិនៃពួកប្រឆាំងជ្រុលនិយមបានឃើញ ព្រោះពួកគេតែងតែចោទប្រកាន់ និងមូលបង្កាច់រដ្ឋាភិបាលថា យកប្រជាពលរដ្ឋមកទុកចោល។ ឯកឧត្ដមបន្ថែមថា ក្រុងរុនតាឯកតេជោសែននេះ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាក់ស្ដែងសំណង់អគារ ផ្ទះប្រជាពលរដ្ឋ ជាពិសេសផ្សារក្រុងរុនតាឯកតេជោសែន មានភាពធំទូលាយជាងគេក្នុងចំណោមផ្សារក្នុងក្រុងនៃព្រះរាជាណាចក្រកម្ពុជា៕















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី