ព័ត៌មាន
ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន ជួបជុំគ្នាអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ក្រោមប្រធានបទ «ផ្ការីកក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន»
ភ្នំពេញ៖ ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ ជួបជុំគ្នាសម្តែងការដឹងគុណ និងអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ក្រោមប្រធានបទ យុទ្ធសាស្ត្រ « ផ្ការីកក្រោមម្លប់សន្តិភាព សម្តេចតេជោ ហ៊ុន សែន»។
លោក ហេង សំណាង មេដឹកនាំសង្គមស៊ីវិល បានថ្លែងថា ការជុំជួបអបអរសាទរ ទិវា «សន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) ជាទិវានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
លោកបន្តថា សង្គ្រាមបានបង្កនូវវិនាសកម្ម និងការបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស គឺកម្ពុជាបានបាត់បង់ស្ទើរទាំងស្រុង។ អ្វីដែលរតតែធ្ងន់ធ្ងរនោះ កម្ពុជាបានធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដ៏ប្រល័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបនេះមានរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានកាប់សម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់ និងធ្វើទារុញកម្មឱ្យស្លាប់យ៉ាងឃោរឃៅជាង៣លាននាក់។
លោកបន្តថា ជាការពិតណាស់ក្រោយដណ្តើមបានជ័យជន្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិនទាន់សង្គ្រោះបានទាំងស្រុងនោះឡើយ។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន វីរបុរសសង្គ្រោះជាតិ និងជាបិតាសន្តិភាពកម្ពុជា បានចំណាយពេលជាង១៩ឆ្នាំ គិតពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៩៧ រហូតដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីស្វែងរកការឯកភាពជាតិមួយពេញលេញ។ ជាភ័ព្វសំណាងរបស់កម្ពុជា នៅថ្ងៃទី២៩ធ្នូ១៩៩៨ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពជាតិរវាងខ្មែរនិងខ្មែរ ពីច្រើនក្រុម ច្រើនពណ៌ មកជាខ្មែរតែមួយ រហូតនាំមកនូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិជាធ្លុងមួយដ៏រឹងមាំ រហូតមកដល់សព្វថ្ងៃនេះ។
លោកសង្កត់ធ្ងន់ទៀតថា ទិវាសន្តិភាពនៅកម្ពុជា ថ្ងៃទី២៩ធ្នូ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុង ក្រោមរូបមន្តឈ្នះ-ឈ្នះ គឺឈ្នះទាំងអស់គ្នា។
លោកបន្ថែមថា សន្តិភាពមានតម្លៃលើសលុប ដែលមិនអាចកាត់ថ្លៃបាន ប្រជាជនកម្ពុជាបានរស់នៅក្នុងសេចក្តីសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ក៏ព្រោះតែការបញ្ចប់បាននូវសង្គ្រាមទាំងស្រុង និងការរកឃើញនូវការឯកភាពជាតិមួយពេញលេញ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលស្រលាញ់សន្តិភាព និងចង់ថែរក្សាសន្តិភាពឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ រាជរដ្ឋាភិបាលបន្តវេន្ត ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ុវិស័យថែរក្សាសន្តិភាពពីថ្នាក់ដឹកនាំជំនាន់មុនឱ្យបានស្ថិតស្ថេរគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ដូច្នេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់ យកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីឆ្នាំ២០២៤តទៅ៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី