ព័ត៌មាន
អគារពុទ្ធិកសិក្សារាជបូណ៌ បានសម្ពោធឱ្យប្រើប្រាស់ដើម្បីបណ្តុះបណ្តាលព្រះសង្ឃក្នុងព្រះពុទ្ធសាសនា
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជាគណៈធិបតី ក្នុងដាក់សម្ពោធឱ្យប្រើប្រាស់អគារពុទ្ធិកសិក្សារាជបូណ៌ ដើម្បីបណ្តុះចំណេះ ដឹង ឱ្យកាន់តែប្រសើរឡើង ដល់ធនធានព្រះសង្ឃនៃព្រះពុទ្ធសាសនា ក៏ដូចជាថែរក្សាតម្លៃព្រះពុទ្ធសាសនា និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យរុងរឿង។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពុទ្ធិក សិក្សារាជបូណ៌ នៅខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូនេះថា ជុំវិញវិស័យព្រះពុទ្ធសាសនានេះ ក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធ សាសនាត្រូវបានបំផ្លិចបំផ្លាញ និងលុបបំបាត់យ៉ាងសាហាវនិងផ្តាច់ការ ដោយព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ ដើម្បីធ្វើ ការងារពលកម្មដូចប្រជាជនទូទៅ និងជាពិសេសក្បួនច្បាប់ និងគម្ពីរព្រះពុទ្ធសាសនាជាច្រើនត្រូវបានកំទេចចោល ប៉ុន្តែក្រោយជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានជ្រកក្រោល់សន្តិាពពេញលេញ ដែលអនុញ្ញាតឱ្យប្រជាជនខ្មែរមានសិទ្ធិ ក្នុងការ គោរពបូជាសាសនា ធ្វើបុណ្យទានដោយចិត្តជ្រះថ្លា និងសេរីភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិត បន្តថា ចំណែកវត្តរាជបូណ៌ បច្ចុប្បន្នដែលមានសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះគ្រូចៅអធិការ សម្តេចបានរៀបចំឱ្យមានសាលាពុទ្ធិកវិទ្យាល័យ ដែលមានបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ បាលីសំស្ក្រឹត ព្រះពុទ្ធសាសនា សីលធម៌ រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា សង្គមវិទ្យា វិទ្យាសាស្ត្រ និងមានសមណសិស្សប្រមាណជាង ៥០០ អង្គ បានធ្វើការសិក្សា ជារៀងរាល់ឆ្នាំ។
សម្តេចបានរៀបចំបង្កើតឱ្យមានស្ថានីយវិទ្យុ សម្រាប់ផ្សព្វផ្សាយដល់គ្រប់ទីកន្លែងទាំងវិស័យព្រះពុទ្ធសាសនាវប្បធម៌ និងការអប់រំនានា សំដៅរក្សា និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងអភិរក្សវប្បធម៌ព្រមទាំងបង្កើតមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ សម្រាប់បង្ហាត់ បង្រៀន ចំណេះដឹងខាងផ្នែករបាំ ផ្នែកចម្លាក់ក្បាច់និងគំនូរ ផ្នែកភ្លេងបុរាណមានទាំងស្បែកតូច ស្បែកធំ ភ្លេងពិណពាទ្យ និងភ្លេងប្រពៃណី ដើម្បីរក្សាវប្បធម៌ឱ្យផូរផង់រស់រវើកនិងថ្កុំថ្កើង។ ក្រៅពីនេះ សម្តេចបានផ្តួចផ្តើមកសាងព្រះវិហារ ឧបដ្ឋានសាលា កុដិ សាលាបាលី និងសាលា សិល្បៈ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ចំណែកអគារពុទ្ធិកសិក្សារាជបូណ៌ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ, លោកជំទាវបណ្ឌិត សង្ឃឹមយ៉ាងមុតមំាថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះគ្រូចៅអធិការ នឹងរីកដុះដាលកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យមានការកសាងពុទ្ធិកសិក្សា នៅតាមវត្តអារាមនានាជាបន្តបន្ទាប់ទាំងកម្របឋម មធ្យម និងឧត្តមសិក្សា
អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី