ព័ត៌មាន
សន្តិសុខសុវត្ថិភាពក្នុងព្រឹត្តិការណ៍ធំៗចុងឆ្នាំនេះ ត្រូវធានាបានយ៉ាងតឹងរឹងពីនគរបាលរាជធានី និងកម្លាំងពាក់ព័ន្ធ
ភ្នំពេញ ៖ កិច្ចការងារសន្តិសុខសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ធំៗនាចុងឆ្នាំ២០២៤នេះ ត្រូវធានាបានយ៉ាងតឹងរឹង និងល្អប្រសើរ ពីសំណាក់កម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ និងកងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ថ្ងៃនេះ គឺជា « ទិវាសន្តិភាពកម្ពុជា » ដែលជាថ្ងៃដ៏សម្ខាន់រំលឹកដល់ការមានសន្តិភាពបរិបូរណ៍យ៉ាងពេញលេញ ក្នុងរយះពេល២៦ឆ្នាំរបស់កម្ពុជា ពោលគឺ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤នេះ ។
ទន្ទឹមនឹង ទិវាដ៏សម្ខាន់មួយនេះ ថ្ងៃនេះ ក៏មានព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា ដើម្បីអបអរសាទរសន្តិភាពកម្ពុជា ផងដែរ ដែលព្រឹត្តិការណ៍កីឡាមួយនេះ នឹងមានមហាជនជាជាច្រើនចូលរួមទស្សនា ពិសេសវត្តមានកំពូល និងខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាពជាតិ និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលជាច្រើនទៀតផងដែរ ទើម្ងសមត្ថកិច្ច មានកាតព្វកិច្ចត្រូវតែធានាឱ្យបាន១០០ភាគរយ លោកកិច្ចការងារសន្តិសុខសុវត្ថិភាព ។
សូមបញ្ជាក់ថា ៖ ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ « ទិវាសន្តិភាពកម្ពុជា » នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាប្រធានគ្រូបង្វឹកកិត្តិយសក្រុមតារាបាល់ទាត់កម្ពុជា ( Cambodia Football Super Stars ) ។
ការបង្កើតព្រឹត្តិការណ៍នេះឡើងមក គឺដោយសម្តេចតេជោ ចង់ឃើញបរិយាកាសសប្បាយរីករាយ ក្រោមម្លប់ នៃសន្តិភាព នៅក្នុងថ្ងៃអនុស្សាវរីយ៍ នៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងដែលបានហែកហួរប្រទេសជាតិដ៏កំសត់ អស់ជាង៣ទសវត្សរ៍កន្លងមក ៕
អត្ថបទ ៖ លីហេង





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី